ព័ត៌មានអន្តរជាតិ ៖ ​ បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស Happening ដែលទើបតែបានចេញផ្សាយកាលពីម្សិលមិញនេះ អោយដឹងថា មនុស្ស​​​ ១៤ ​នាក់ ​​​ត្រូវបាន​​ស្លាប់បាត់បង់ជីវិត ហើយ ​​​​៤៧  ​នាក់​​ទៀត​​ត្រូវបាន​របួស​​ ក្រោយ​ការ​ផ្ទុះ​​ក្នុង​ភោជនីយ​ដ្ឋាន​​មួយ​កន្លែង កាល​ពី​យប់​​ថ្ងៃ​​ទី​​ ២៣ ​វិច្ឆិកា ​ក្នុង​​ខេត្ត​សាន់​ស៊ី ​ភាគ​ខាង​​ជើង​ចិន  ​។​​  ការ​ផ្ទុះ​​កើត​មាន​​​​នា​វេលា​​ម៉ោង​​ ១៩​និង​​​​​ ៥២​ នាទី​​ ( ម៉ោ​ង​ក្នុងស្រុក )​ ក្នុង​​ភោជនីយ​ដ្ឋាន​ XIYANGYANG HOTPOT RESTAURANTស្ថិត​នៅ​​ក្នុងស្រុក​ស៊ូ​​យ៉ាង​ ​​ក្រុង​​ជីន​ហ្សុង​   ស្របពេលដែលការ​​ស៊ើប​អង្កេត​​ជាជំហានដំបូង​​បានអះអាងថា ការ​​​ធ្លាយ​ឧស្ម័ន​​​អាចជា​​​ប្រភព​​នៃ​​គ្រោះ​ថ្នាក់នេះ ។

width=477

លើសពីនេះទៅទៀត   របាយការណ៍ដដែលបានបន្ថែមថា  បណ្តា​អ្នក​​​​របួស​​ក្នុង​នោះ​​ ១៧​ នាក់​​របួស​ធ្ងន់​​ត្រូវ​បាន​​បញ្ជូន​​ទៅមន្ទីរ​ពេទ្យ ​ ​។  ក្នុង​​ចំណោម​​​ជន​រង​គ្រោះ​​​ស្លាប់​​​ក្នុង​គ្រោះ​ថ្នាក់​​​នោះ​​​ ៦ នាក់​​ស្លាប់​​​នៅ​នឹង​កន្លែង​ ហើយ​​  ៨ ​​នាក់​​ទៀត​​ស្លាប់​​​​នៅ​មន្ទីរ​​ពេទ្យ​​  បើទោះ​ជា​មាន​​ការ​ខិត​ខំ​​ប្រឹង​ប្រែង​​ជួយ​​សង្គ្រោះ​​ពី​​​បណ្តា​ក្រុម​គ្រួ​​​​​​​​ពេទ្យ​ក៏​ដោយ ។​​ ការ​ផ្ទុះ​​យ៉ាង​ខ្លាំង​​ធ្វើ​ឱ្យ​​​បែក​កញ្ចក់​​​ បង្អួច​​​​ភោជនីយ​ដ្ឋាន​​​​​ដែល​​មាន​​​  ២ ​ជាន់​​នេះ​​​ ​  ហើយ​កញ្ចក់​​បង្អួច​​ហាង​​​ទាំង​ឡាយ​​​​ដែ​ល​នៅ​ក្បែរៗនោះ ​​ក៏​បែក​ដែរ ៕​

ដោយ ៖ ពិសីប្រភព ៖ Happening