អាមេរិក៖ នៅពេលដែលគេបង្ហោះរូបភាពវីដេអូមួយ   ដែលបង្ហាញពីបុរសពីរនាក់​ ដែលត្រូវបានអ្នកជិះម៉ូតូធំម្នាក់ បានបុកពួកគាត់ អោយហោះឡើងលើម៉ូតូ រួចធ្លាក់មកដីវិញ ដែលដួលយ៉ាងត្រង៉ាប់ត្រងិលនោះ គឺបានធ្វើអោយមនុស្សជាច្រើន មានការអាណិតអាសូរ ដល់បុរសពីរនាក់នោះ និងបានរិះគន់​ដល់បុរសអ្នកបើកម៉ូតូផងដែរ។

width=456

រឿងរ៉ាងគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅលើកំណាត់ផ្លូវមួយកន្លែង នៅតាមដងផ្លូវMulholland  ក្រៅទីក្រុង Los Angeles  រដ្ឋកាលីហ្វូញ៉ា ខណៈដែលបុរសម្នាក់ បានបើកម៉ូតូធំយ៉ាងលឿន​  ហើយពេលមកដល់ផ្លូវកែង  ក៏ចាប់ហ្វ្រាំងមិនទាន់ ក៏រត់មកបុកទូល អ្នកជិះកង់ពីរអ្នកអោយដួលលើគ្នា ពោលគឺដួលទាំងអ្នកម៉ួតូ ទាំងអ្នកជិះកង់។

width=456

ទោះបីជាយ៉ាងណាក៏ដោយ   គេពុំទាន់ដឹងពីអត្ដសញ្ញាណ អ្នកទាំងនោះទេ  គ្រាន់តែដឹងថាអ្នកជិះកង់ម្នាក់​   ដែលជាជនជាតិអង់គ្លេស  ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ  ដើម្បីជួយសង្រ្គោះ។ នេះជាវីដូអូក្លីបសូមចុចដើម្បីមើល៕

 

ដោយ៖ នារីប្រភព៖ dailymail