អន្តរជាតិ ៖​ តាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស ដែលទើបតែបានចេញផ្សាយនាពេលក​ន្លងទៅ​  បានបញ្ជាក់អោយដឹងថា  មានប្តី-ប្រពន្ធមួយគូត្រូវបានរកអោយឃើញថា បានក្លាស្សេសាកសពកូនប្រុសជាទីស្រឡាញ់របស់ខ្លួននៅក្នុងទូទឹកកកដល់ទៅ ៦ ឆ្នាំ។

width=488

គួរបញ្ជាក់ផងដែរថា ឪពុករូបនោះមានឈ្មោះថា Tian Xueming ជាពលរដ្ឋរស់នៅក្នុងភូមិ  Huan-gling  ក្រុង  Chongqing ប្រទេសចិន ហើយត្រូវបានរកអោយឃើញថា គាត់រួមនឹងភរិយា បានក្លាស្សេសាកសពកូនប្រុសរបស់ខ្លួននៅក្នុងទូទឹកកក ដែលបានស្លាប់កាលពីអំឡុងឆ្នាំ២០០៦ ដោយសារតែជម្ងឺមហារីកឈាម។​

width=488

ដោយហេតុតែស្រឡាញ់​ កូនប្រុសរបស់ខ្លួនពេក  ពួកគេមិនបានយកសាកសពគេទៅបញ្ជុះ ឬក៏ប្រារព្ធពិធីបុណ្យសព ទៅតាមទំនៀមទំលាប់ប្រពៃណីនោះទេ តែពួកគេបែរជាបែកគំនិត  ដោយយកសាកសពកូនប្រុសជាទីស្រឡាញ់រូបនោះ   មកក្លាស្សេនៅក្នុងទូទឹកកកទៅវិញ  ស្របពេលដែលពួកគាត់នឹងមកបើកទូទឹកកកនេះមើលគេ  នៅពេលណា​ ដែលនឹកកូនប្រុសជាទីស្រឡាញ់រូបនេះម្តងៗ៕

ដោយ ៖ រិទ្ធីប្រភព ៖ chinasmack