ព័ត៌មានអន្តរជាតិ ៖ យុវតី ដែលជាសិស្សសាលាវ័យ ២៣ ឆ្នាំម្នាក់ មកពីក្រុង Aberdeenប្រទេស ស្កុតឡែន ត្រូវបានរកអោយឃើញថា ពិតជាមានភាពភ្ញាក់ផ្អើល ស្ទើរតែលួសព្រលឹង ខណៈពេលដែលងើបឡើង នាងស្រាប់តែបានឃើញ សត្វខ្យាដំរី នៅលើមុខរបស់នាង នេះបើតាមការដកស្រង់អត្ថបទផ្សាយពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ ដែលទើបតែបានចេញផ្សាយកាលពីវេលាមុននេះ។

គួររំឭកផងដែរថា យុវតី វ័យ ២៣ ឆ្នាំរូបនោះ មានឈ្មោះ Vicky Raitt ជាសិស្សជំនាញសត្វសាស្រ្ត (zoology) ។ លើសពីនេះ បើយោងតាមការដកស្រង់សម្តីនាងផ្ទាល់អោយដឹងថានាងពិតជាមានភាពភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលបានឃើញបែបនេះ ។ ហើយបើនិយាយពីមូលហេតុ ដែលនាំអោយខ្យាដំរីមួយនោះ អាចចូលក្នុងផ្ទះនាងបាន ទំនងមកពីវាលួចចូលក្នុងវ៉ាលីរបស់នាង បន្ទាប់ពីវាបានដាច់រហែក អំឡុងពេលដំណើរកំសាន្តទៅតំបន់ Borneo ។
យ៉ាងណាមិញ បន្ទាប់ពីបានកើតមានឡើងនូវរឿងហេតុចៃដន្យមួយនេះ ខ្យាដំរី ដែលមានប្រវែងជាង ៧ ស.ម ត្រូវបានចាប់ជាប់ និងយកទៅរក្សាទុក នៅឯមជ្ឈមណ្ឌលគាំពារសត្វមានពិស SPCA's Aberdeenshire rescue centre ក្នុងភូមិ Drumoak ភាគខាងជើងប្រទេស ស្កុតឡែន ៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ ស្កាយ