អាមេរិក៖ តាមសេក្ដីរាយការណ៍ជាផ្លូវការណ៍មួយ នៃក្រុងញូវយ៉ក កាលពីដើមសប្ដាហ៍នេះថា កាលពីថ្ងៃ អង្គារ ទី២១ សីហា មានហេតុការណ៍ផ្ទុះអាគារក្រោមដីមួយ គួរអោយរន្ធត់តាមដងផ្លូវ ៧២ ក្នុងក្រុងញូវយ៉ក។

បើតាមការអោយដឹងរបស់លោក Dave Markus ជាមេការសំណង់ ដែលកំពុងសាងសង់អាគារក្រោមដីនោះ បានអោយដឹងថា ការផ្ទុះសំណង់អាគារនេះ គឺបណ្ដាលមកពីការធ្វេសប្រហែសរបស់កម្មករសំណង់ ដែលបានធ្វើអោយមានការផ្ទុះខ្សែភ្លើងក្នុងអាគារ។ លោកបានបន្ដទៀតថា ការផ្ទុះនេះ ពិតជាមិនធម្មតាទេ ពីព្រោះទំងន់ដែកថែបប្រហែលជា ១,៨០០ ផោនត្រួវប៉ើងចេញក្រៅ ដែលមានសម្លេងដូចគ្រាប់រន្ទះអញ្ចឹង។

លោក Markus បានបន្ដថា ទោះបីជាគ្រោះថ្នាក់ដ៏អាក្រក់នេះ បានកើតឡើងចំពោះកម្មករច្រើននាក់ក៏ដោយ តែវាមិនបានធ្វើអោយកម្មករណាម្នាក់ បាត់បង់ជីវិតនោះទេ។ លោកបានបន្ថែមថា រាល់អ្នកធ្វើការងារក្នុងការដ្ឋានទាំងអស់គួរតែយកចិត្ដទុកដាក់អោយបានខ្ពស់ ដែលជាហេតុ នាំអោយយើងគេចផុតពីគ្រោះថ្នាក់ជាយថាហេតុណាមួយបាន។ នេះជាវីដេអូក្លីបដែលបង្ហាញពីការផ្ទុះអាគារនោះ សូមចុចដើម្បីមើល៕
ដោយ៖ សីហាប្រពភ៖ dailymial