ព័ត៌មានអន្តរជាតិ ៖ បើយោងតាមការដកស្រង់អត្ថបទផ្សាយ ដែលបានចេញផ្សាយដោយទំព័រសារព័ត៌មានបរទេស  CNN  បានគូសបញ្ជាក់អោយដឹងថា  មកទល់នឹងពេលនេះ  ចំនួនជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត  នៅក្នុងឧបទ្ទេវហេតុគ្រោះធម្មជាតិរញ្ជូយដី នៅក្នុងប្រទេសចិនបានបន្តកើនឡើងទៀតហើយ ពោលគឺ ១៨៦ នាក់  បានស្លាប់បាត់បង់ជីវិត  ខណៈជាង ១ម៉ីននាក់ផ្សេងទៀតបានរងរបួស   បន្ទាប់ករណីគ្រោះថ្នាក់ធម្មជាតិខាងលើនេះ  បា​នកើតឡើងកាលពីថ្ងៃសៅរ៍ ទី២០ ខែមេសា កន្លងទៅ នាភាគនិរតី Sichuan នៃខេត្ត ប្រទេសចិន ។

width=459

គួរបញ្ជាក់ផងដែរថា  ​ ករណីគ្រោះថ្នាក់ធម្មជាតិដ៏រន្ធត់មួយនេះ   មានកំលាំងរញ្ជួយដល់ទៅ ៧រ៉ិចទ័រ ឯណោះ ។   ដោយឡែក បើយោងតាមប្រភពសារព័ត៌មានដដែល បានបន្ថែមអោយដឹងផងដែរថា កាកបាទក្រហមរបស់ប្រទេសនេះក៏កំពុងតែដុតដៃដុតជើងក្នុងការជួយអន្តរាគមន៍ជនរងគ្រោះអោយបានទាន់ពេលវេលា     ខណៈពេលដែលតំបន់រងគ្រោះ  ក៏កំពុងតែប្រឈមនឹងបញ្ហាកង្វះទឹកស្អាត មិនដល់ ៣ ថ្ងៃផងនោះ  បន្ទាប់ពីកើតមានឡើងនូវគ្រោះរញ្ជូយដីមួយនេះ។

width=455

លើសពីនេះទៅទៀត  បើយោងតាមសម្តីមន្រ្តីផ្លូវការម្នាក់  បានអះអាងបន្ថែមថា   មន្រ្តីជំនាញក៏កំពុងតែចេញយុទ្ធនាការ  ជួយសង្គ្រោះរបស់ខ្លួន    ដោយនៅក្នុងរួមមាន  ក្រុមជួយសង្គ្រោះបន្ទាន់ រាប់ពាន់នាក់ ក៏ដូចជា មានមន្រ្តីយោធា រាប់រយនាក់ផ្សេងទៀតផងដែរ៕

width=456

width=456

ដោយ ៖ រិទ្ធីប្រភព ៖ CNN