នៅក្នុងយុទ្ធនាការផ្សព្វផ្សាយស្លាកយីហោរមួយនៅ Olympic 2016 ដែលជិតប្រារព្ធធ្វើឡើងនោះ Samsung នឹងធ្វើការផ្តល់ជូនដោយមិនគិតថ្លៃ (Free) នូវស្មាតហ្វូន Galaxy S7 Edge ម៉ូដែល Olympic មួយគ្រឿងសម្រាប់គ្រប់អត្តពលិក ដែលបានចូលរួមប្រកួតកីឡាអូឡាំពិក ដ៏ធំបំផុតលើ ពិភពលោកនេះ។ Samsung ក៏នឹងធ្វើការដាក់លក់ម៉ូដែលពិសេសរបស់ Galaxy S7 Edge នៅ​សហរដ្្ឋ​អាមេរិច កូរ៉េខាងត្បូង អាឡឺម៉ង់ និងប្រទេសចិន ប៉ុន្តែជាមួយនឹងបរិមាណមានកំណត់។ ឈ្មោះ​ហៅពេញរបស់ម៉ូដែលនេះគឺ Galaxy S7 Edge Olympic Games Edition។

/

 

ម៉ូដែល Galaxy S7 Edge ដែលរចនាផ្ទាល់សម្រាប់កីឡា Olympic 2016 ដែលនឹងប្រារព្ធធ្វើឡើងនៅ ប្រទេសប្រេស៊ីល មានភាពខុសប្លែកម៉ូដែលធម្មតា ដោយ Samsung ធ្វើការផ្លាស់ប្តូរចំនុចខ្លះនៅលើ តួស្មាតហ្វូន រួមមាន ឡូហ្គោកងប្រាំ នៅផ្នែកខាងក្រោយ ពណ៌ទាំងប្រាំរបស់កីឡា Olympic តាមបណ្តាផ្នែកតូចៗនៃស្មាតហ្វូន និង icon Olympic នៅក្នុង Software សំខាន់មួយចំនួន លើអេក្រង់​ដើម​ និងអេក្រង់ Lock (Lockscreen)។ យើងអាចនិយាយបានថា S7 Edge Olympic គឺជា S7 ដែល​ស្រាស់ស្អាតល្អឆើតជាងគេបំផុត ដែលក្រុមហ៊ុន Samsung ធ្លាប់បានបង្ហាញណែនាំ។

/

 

ក្រៅពីស្មាតហ្វូន S7 Edge Olympic បណ្តាអត្តពលិក ក៏ត្រូវបាន Samsung ផ្តល់ជូនមិនគិតថ្លៃនូវ កាស Gear IconX មានតម្លៃ ២០០ដុល្លារ មួយគ្រឿងទៀតផងដែរ។ Olympic 2016 នឹងមានអត្តពលិក ចូលរួមប្រកួតប្រមាណ ១២៥០០ នាក់។ Samsung ក៏នឹងធ្វើការអភិវឌ្ឍន៍ App Olympic ដល់បណ្តា​ឧបករណ៍ដែលប្រើ iOS, Android និង Windows ដែរ។

/

 

ស្មាតហ្វូន Galaxy S7 Edge ម៉ូដែល Olympic នឹងធ្វើការដាក់លក់ជាមួយនឹងបរិមាណមានកំណត់ នៅលើ Best Buy អាមេរិច ចាប់ពីថ្ងៃទី១៨ ខែកក្កដា ខាងមុខនេះ ដែលតម្លៃលក់ នៅមិនទាន់បង្ហើប​ឲ្យដឹងនៅឡើយទេ៕

- អានអត្ថបទ៖ Samsung អាចនឹងចំណេញដល់ ៧ពាន់លានដុល្លារ ក្នុងត្រីមាសទី២នេះ, ខ្ពស់បំផុត​បើគិតតាំងពីឆ្នាំ ២០១៤ មក

 

ប្រែសម្រួល៖ មង្គល