ពាក្យចាស់ពោលថា “អ្នក ជាអ្វី ដែលអ្នកបរិភោគ”  ហើយខណៈពេលអាហារ ដែលយើងទទួលទានចូលទៅ មានឥទ្ធិពលដោយផ្ទាល់ទៅលើអ័កម៉ូន គីមីខួរក្បាល ថាមពល និងកម្រិតស្រ្ដេស អាហារមួយចំនួនក៏មានឥទ្ធិពលដល់ការបង្កើនចំណង់ផ្លូវភេទដែរ។ ខាងក្រោមនេះ គឺជាអាហារមួយចំនួន ដែលមានប្រសិទ្ធភាពបង្កើមចំណង់ផ្លូវភេទ៖

/

ផ្លែបឺរ៖ បឺរ គឺជាផ្លែឈើដ៏អស្ចារ្យ ដែលសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា វីតាមីន E  ប៉ូតាស្យូម និងវីតាមីន B។ សារធាតុទាំងអស់នេះ គឺជាប្រភពដ៏អស្ចារ្យនៃខ្លាញ់ monounsaturated  ល្អសម្រាប់សុខភាពបេះដូង ដែលអាចការពារជំងឺបេះដូង និងបង្កើនលំហូរឈាមបានល្អ។ / សារធាតុ ដែលជំនួយដល់បេះដូង និងចរន្ដឈាមរបស់អ្នក ក៏អាចមានសារសំខាន់សម្រាប់ជីវិតផ្លូវភេទ ប្រកបដោយសុខភាពល្អផងដែរ។ លើសពីនេះទៀត វីតាមីន E ដែលមានគុណសម្បត្ដិល្អសម្រាប់ស្បែករបស់អ្នក ក៏ជួយឱ្យរាងកាយរបស់អ្នកបញ្ចេញជាតិអ័រម៉ូនមួយចំនួនផងដែរដូចជា អ័រម៉ូន testosterone អ័រម៉ូនអេស្ត្រូសែន និងប្រូសេស្តេរ៉ូន ដែលរត់ក្នុងចរន្តឈាមរបស់អ្នក និងជំរុញការឆ្លើយតបផ្លូវភេទ។

ចេក៖ ចេក ផ្ដល់នូវគុណសម្បត្ដិជាច្រើន បើនិយាយដល់ការបង្កើនចំណង់ផ្លូវភេទ។ ផ្លែឈើប្រភេទ នេះផ្តល់នូវជាតិប៉ូតាស្យូម ដែលជាសារធាតុចិញ្ចឹមដ៏សំខាន់ ក្នុងការផ្ដល់កម្លាំងដល់សាច់ដុំ (ដែលអាចធ្វើឱ្យការរួមភេទឈានដល់ចំណុចកំពូលសុខស្រួលបំផុត) ។ ម្យ៉ាងទៀត វាសម្បូរដោយសារធាតុចិញ្ចឹមជាច្រើនដូចជា ប៉ូតាស្យូម និងវីតាមីន B ដែលមានសារសំខាន់ចំពោះការផលិតចេញអរម៉ូនផ្លូវភេទ។

/

ត្រីសាម៉ុង៖ អ្នកប្រហែលជាដឹងហើយថា ត្រីសាម៉ុងគឺជាប្រភពអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលគាំទ្រដល់បេះដូងឱ្យមានសុខភាពល្អ ព្រមទាំងជំនួយដល់សក់ និងស្បែកឱ្យភ្លឺរលោងទៀតផង។ ប៉ុន្តែអ្នកប្រហែលជាមិនដឹងពីទំនាក់ទំនងរវាងត្រីសាម៉ុងចំហុយ និងការបង្កើនតម្រេកផ្លូវភេទនោះទេ។ អាស៊ីតខ្លាញ់ ដែលសំខាន់ៗទាំងនោះ ក៏រក្សាមុខងារអរម៉ូនឱ្យដំណើរការបានល្អប្រសើរផងដែរ ហើយវាអាចបង្កើនកម្រិតដូប៉ាមីន នៅក្នុងខួរក្បាលដើម្បីធ្វើឱ្យអ្នកមានភាពរំជើបរំជួល ក្នុងកាមារម្មណ៍។

/

សូកូឡា៖  សូកូឡាខ្មៅសុទ្ធ មានកេរ្តិ៍ឈ្មោះល្បីល្បាញរាប់សតវត្សរ៍មកហើយថា ជាថ្នាំសម្រើបតណ្ហា ។ ជាតិកាកាវ មានផ្ទុកនូវសារជាតិគីមី phenylethylamine ជាភ្នាក់ងារភ្ញោចមួយប្រភេទ ដែលបង្កើតថាមពល dopamine នៅក្នុងខួរក្បាល ព្រមទាំងធ្វើឱ្យអ្នកនឹកឃើញដល់អារម្មណ៍សុខស្រួល និងក្ដីរំភើប ដែលធ្វើឱ្យការរួមភេទហាក់ដូចជាគំនិតដ៏អស្ចារ្យមួយ។ សរសៃប្រសាទ serotonin និង anandamide ទាំងពីរយ៉ាងនេះ ផ្ដល់នូវអារម្មណ៍សុភមង្គល និងភាពស្រណុកសុខស្រួលអំឡុងពេលរួមភេទ។ ហើយសារធាតុទាំងពីរយ៉ាងនេះ ត្រូវបានរកឃើញ នៅក្នុងសូកូឡា។

/

ឪឡឹក៖  ផ្លែឈើនៅរដូវក្តៅនេះ ត្រូវបានគេដឹងថា មានឥទ្ធិពលដល់ប្រព័ន្ធសរសៃឈាមបេះដូង និងប្រព័ន្ធភាពស៊ាំរាងកាយ។ សារធាតុ Citrulline បង្កើននូវនីទ្រីកអុកស៊ីត ដែលបើកសរសៃឈាម និងបង្កើនចរន្ដឈាមរត់ ដែលរួមចំណែកដល់ការបង្កើនអារម្មណ៍រំភើបពេលរួមភេទ។ ការសិក្សាមួយ បានបង្ហាញថា ឪឡឹកនេះអាចមានឥទ្ធិពលដូចថ្នាំបង្កើនចំណង់ផ្លូវភេទ Viagra  ផងដែរ៕

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ sheknows