កាលពីឆ្នាំ២០១២ បុរសម្នាក់មានឈ្មោះថា Wesley Warren Jr រស់នៅឯ Las Vegas សហរដ្ឋអាមេ រិច បានល្បីឈ្មោះគ្រប់ទំព័រកាសែតអន្តរជាតិ ដោយសារតែមានរូបរាងខាងក្រៅខុសពីមនុស្សធម្មតា ជាមួយនឹងការមានប្រដាប់ភេទ មានទម្ងន់ដល់ទៅ 60Kg ឯណោះ។

ដោយសារតែចំនួនទឹកប្រាក់ ដែលបានចុះហត្ថលេខាជាមួយនឹងកម្មវិធីប៉ុស្តិ៍ទូរទស្សន៍មួយ លោក Wesley ក៏បានធ្វើការវះកាត់ពងស្វាស យ៉ាងធំទាំងពីរនោះចេញ កាលពីខែតុលា ឆ្នាំ២០១៣។

/

លោក Wesley ជាមួយនឹងពងស្វាស មានទម្ងន់ដល់ទៅ 60Kg

ចាប់ពីពេលនោះមក លោក Wesley អាចដើរងាយស្រួលដូចមនុស្សធម្មតា និងធ្វើដំណើរទេសចរណ៍ កម្សាន្ត គ្រប់ទីកន្លែង ជាមួយនឹងរថយន្តថ្មីរបស់គាត់។ ជាក់ស្តែង នៅយប់ថ្ងៃទី ១៤ ខែមីនា កន្លង ទៅនេះ រូបគាត់ក៏បានបាត់បង់ជីវិត នៅក្នុងមន្ទីរពេទ្យ Las Vegas។

/

ថ្មីៗនេះ លោកបានបាត់បង់ជីវិត នៅមន្ទីរពេទ្យ Las Vegas

មូលហេតុនៃការស្លាប់របស់លោក Wesley មិនត្រូវបានប្រកាសឲ្យដឹងឡើយ ប៉ុន្តែបើយោងតាមសំដី របស់មិត្តរួមបន្ទប់របស់លោក Wesley បានឲ្យដឹងថា លោក Wesley បានមានជម្ងឺបេះដូង ចំនួនពីរ លើក ក្នុងរយះពេលថ្មីកន្លងមកនេះ៕

 

ប្រែសម្រួល៖ សិលាប្រភព៖ dailymail & kenh14