នៅក្នុងវីដេអូពាណិជ្ជកម្មដំបូងគេ ដែលនិយាយពីផលិតផល Galaxy ជំនាន់ថ្មីរបស់ Samsungតួសម្តែងគឺ កុមារា Jeremy Maxwell, អ្នកដែលទទួលភារកិច្ចរក្សាការសម្ងាត់ពីប្រអប់ Unpackedដែលផ្ទុកផលិតផលថ្មីរបស់ Samsung, ហើយនឹងបន្តព័ត៌មានផ្សេងៗទៀតនៃ Galaxy S IV ទៅបណ្តាវីដេអូបន្ទាប់ទៀត។ Samsung នៅតែរក្សាការសម្ងាត់បានយ៉ាងល្អនៃផលិតផលថ្មីរបស់ខ្លួនដែលធ្វើឲ្យមនុស្សជាច្រើនមានការជ្រួលច្របល់ ចង់ដឹងយ៉ាងខ្លាំងមុនថ្ងៃបង្ហាញខ្លួន។
បើតាមព័ត៌មានចចាមអារាមកាលពីពេលមុនៗបានឲ្យដឹងថា Galaxy S IV នឹងជាស្មាតហ្វូនដែលមានអេក្រង់ Full HD ដំបូងគេរបស់ Samsung, ទំហំ 4,99 inch និងត្រូវបានបំពាក់ដោយ CPU 8xExynos 5 Octa ជាមួយ camera 13 megapixel។
សូមទស្សនាវីដេអូស្ប៉តដំបូងគេ នៃ Galaxy S IV ដូចខាងក្រោម៖
ដោយ៖ សិលាប្រភព៖ VE