width=422

ភ្នំពេញៈ  ក្រោយពីបានទស្សនកិច្ចប្រជាជននៅក្នុងសហគមន៍ទួលសម្បូរ ដែលមានទីតំាងនៅភូមិព្រៃវែង សង្កាត់ដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០​ ខែមេសា​ ឆ្នាំ២០១២ នៅថ្ងៃដដែលនោះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញលោកកែប ជុតិមា និង មន្រ្តីពាក់ព័ន្ធចុះត្រួតពិនិត្យការដ្ឋានសាងសង់ស្ពានព្រែកថ្លឹង ដែលថ្មីៗនេះសាងសង់សំរេចបាន៧៥% ហើយក្រុមការងារនឹងសាងសង់ស្ពានឲ្យរួចរាល់នៅសបា្តហ៍ក្រោយ។

width=422

បន្ទាប់មក ឯកឧត្តមអភិបាល បានបន្តដំណើរទៅពិនិត្យការដ្ឋានសាងសង់ ផ្លូវបេតុងមួយខ្សែប្រវែង ៨១៩ ម៉ែត្រ ទទឹង ៧ ម៉ែត្រ   ចាប់ពីស្ពានព្រែកថ្លឹងដល់ផ្លូវជាតិលេខ ២ ដោយ បានជម្រុញឲ្យមន្ទីរសាធារណការ និង ដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើយ៉ាងណាឲ្យការសាងសង់ផ្លូវនេះ ចប់ជាស្ថាពរដំណាលគ្នាទៅនឹងការស្ថាបនាស្ពានដែរ ។ ស្ពានព្រែកថ្លឹង ស្ថិតនៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលជាចំណុចត ភ្ជាប់ផ្លូវពីចំណុចបំបែបកផ្លូវជើងឯក និងផ្លូវទៅសាក់សំពៅ      ចូលឆ្លងកាត់ស្ពានព្រែកថ្លឹង ចេញទៅផ្លូវ ជាតិលេខ ២ ក្នុង សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ៕

width=420

width=418

ដោយៈ  វណ្ណៈ  ប្រភពៈ  phnompenh