ព័ត៌មានអន្តរជាតិ ៖ បើតាមការដកស្រង់ព័ត៌មាន ពីទំព័របរទេស អាស៊ីវ័ន ដែលទើបតែបានចេញផ្សាយបញ្ជាក់អោយដឹងថា បុរសជាស្វាមី ត្រូវដាស់ភរិយារបស់ខ្លួន រៀងរាល់ ៤០ នាទីម្តង បើមិនដូច្នេះទេ នាងប្រាកដជាស្លាប់ជាក់ជាមិនខាន។

គួរបញ្ជាក់ផងដែរថា ស្រ្តីជាភរិយាមានឈ្មោះ Liu Qiang បានជួបឧបទ្ទេវហេតុ​កាលពីពីរឆ្នាំមុន  ដោយមានការប៉ះទង្គិចជាខ្លាំងនឹងក្បាល ​ នឹងបានបណ្តាលអោយនាងមានសតិអារម្មណ៍ដូចទៅនឹងក្មេងអាយុមួយឆ្នាំផងដែរ។

width=442

បើតាមសម្តីក្រុមវេជ្ជបណ្ឌិត   បានបញ្ជាក់អោយដឹងថា  នាងអាចនឹងស្លាប់បាត់បង់ជីវិត បើសិនណា នៅពេលនាងគេងលើសពីមួយម៉ោង។ករណីនេះហើយដែលបានធ្វើអោយលោកZeng    Guoqing  ត្រូវជាស្វាមី   ខិតខំរកប្រាក់ពីមួយថ្ងៃទៅមួយថ្ងៃ  ដើម្បីធ្វើការវះកាត់ជម្ងឺរបស់នាង ស្របពេលដែលគាត់មានតួនាទីជាចាំបាច់ ក្នុងការដាស់ភរិយារបស់ខ្លួនរាល់៤០ នាទីម្តង ដើម្បីបង្ការកុំអោយនាងស្លាប់បាត់បង់ជីវិត។

គួររំឭកផងដែរថា  រឿងហេតុគូស្នេហ៍ខាងលើនេះហើយ  បានធ្វើអោយប្រជាពលរដ្ឋចិនពិតជាទទួលស្គាល់ថា លើលោកនេះស្នេហ៍ស្មោះពិតជាមាន៕

ដោយ ៖​ រិទ្ធីប្រភព ៖ អាស៊ីវ័ន