យល់ដឹង ៖ បងប្អូនស្រី ២ នាក់ ពីប្រទេសន័រវេ ដែល មានឈ្មោះថា Alexandra និង Katharina Andresen មានវ័យ ១៩ និង ២០ ឆ្នាំ នោះ ត្រូវបានសារព័ត៌មាន ចុះផ្សាយអោយដឹងថាពួកគេទាំង ២នាក់ គឺជាបេក្ខភាព សេដ្ឋីនី វ័យក្មេងបំផុតលើសាកលលោក ដោយទ្រព្យសកម្មអ្នកទាំងពីរ បើ បូកចូលគ្នា ស្មើនឹង ១,២ ពាន់លានដុល្លារសហរដ្ឋអាមេរិក ។
ថ្ងៃអង្គារទី ១ ខែមីនា កន្លងទៅ ទស្សនាវដ្ដីពាជ្ជកម្ម Forbes បានចាត់ចំណាត់ថ្នាក់ បងប្អូនស្រី ២ នាក់ ជាបេក្ខភាពសេដ្ឋីនីក្មេងបំផុតលើសាកលលោក ខណៈពួកគេចាប់ចំណាត់ថ្នាក់លេខ១៤៧៦ ក្នុងចំណោមបញ្ជីមហាសេដ្ឋីលើលោក ទាំង ១៨១០ នាក់ ។ សេចក្តីរាយការណ៍ បញ្ជាក់ឲ្យដឹងថា ទ្រព្យសកម្មសរុប របស់បងប្អូនស្រីទាំង ២ នាក់នេះ គឺបាន មក ភាគហ៊ុន ម្នាក់ៗ ប្រមាណ ៤២,២ ភាគរយ ពីក្រុមហ៊ុវិនិយោគឯកជន Ferd ដែលស្ថិត នៅ ក្រោម ការគ្រប់គ្រង របស់បុរសជាឪពុក អ្នកទាំងពីរ ដែលមានឈ្មោះថា លោក Johan H Andresen ។ របាយការណ៍ ពីទំព័រសារព័ត៌មាន The Telegraph ឲ្យដឹងថា លោក Johan H Andresen បាន ផ្ទេរភាគហ៊ុនរបស់លោក ប្រមាណជា ៨០ ភាគរយទៅឲ្យបងប្អូនស្រីទាំង ២ នាក់ កាលពីអំឡុងឆ្នាំ ២០០៧ ។
បើយោងតាមទស្សនាវដ្តី ពាណិជ្ជកម្ម Forbes ឲ្យដឹងថា Alexandra ទើបតែបញ្ជប់ការសិក្សារបស់ ខ្លួនពីថ្នាក់វិទ្យាល័យ ខណៈជំនាញពិសេស ពូកែខាងជិះសេះប្រចាំ ប្រទេសន័រវេ នាំឲ្យនាងធ្លាប់ ទទួលបានជ័យជំនះ ការប្រកួតជិះសេះ នៅក្នុងតំបន់អឹរ៉ុប ។ ជា ការពិត នាងធ្លាប់បានបង្ហោះរូប ភាពក៏ដូចជាឃ្លីបវីដេអូ ស្តីពី ភាពស្ទាត់ជំនាញរបស់នាងក្នុងការ ជិះសេះ នៅលើ បណ្តាញទំនាក់ ទំនងសង្គម Instagram ៕
ប្រែសម្រួល ៖ តារា
ប្រភព ៖ Forbes/Telegraph