ភ្នំពេញ៖ ក្រុមប៉ូលិសប្រយុទ្ធប្រឆាំងការជួញដូរថ្នាំញៀន   និងមន្ត្រីគយ    រឹបអូសបានថ្នាំ ញៀនចំនួន ៣៤គីឡូក្រាម   និងចាប់បានក្រុមជួញដូរថ្នាំញៀនស្រីជនជាតិថៃ ៦នាក់  នៅ អាកាសយានដ្ឋានភ្នំពេញអន្តរជាតិ។

លោកឧបនាយករដ្ឋមន្ត្រី កែវ គឹមយ៉ាន  ប្រធានអាជ្ញាធរជាតិ   ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍ថា ក្រុមជួញដូរថ្នាំញៀន ៦នាក់ ចាប់ខ្លួន នៅថ្ងៃទី៧ ទី៨ ទី១៣​  និងទី ១៤ ខែសីហា ឆ្នាំ២០១២ ដែលនាំយកគ្រឿងញៀនប្រភេទកូកាអិនទំាងនោះ មកពីប្រទេស ប្រទេសអេក្វាទ័រ និងប្រទេសប្រេស៊ីល ចូលមកប្រទេសកម្ពុជា។

គួររំលឹកផងដែរថា កម្ពុជា   គឺជាទីផ្សារដ៏ធំមួយសំរាប់ឈ្មួញធ្វើការជួញដូរគ្រឿងញៀនមក ពីគ្រប់បណ្តាលប្រទេស ដោយសារតែ កម្ពុជា មិនមានច្បាប់កាត់ទោសប្រហារជីវិត ដូចជា ប្រទេសសង្ហបុរី និងប្រទេសម៉ាឡេស៊ី។ អ្នកជួញដូរគ្រឿងញៀន លើកពី ៣០គីឡូក្រាមនៅ ក្នុងប្រទេសសង្ហបុរី និងប្រទេសម៉ាឡេស៊ី ត្រូវទទួលទោសប្រហារជីវិត។  ចំណែកប្រទេស កម្ពុជា វិញ អ្នកជួញដូរគ្រឿងញៀន លើសពី ៨០គីឡូក្រាម គឺទទួលទោសត្រឹមតែជាប់គុក អស់ ១ជីវិតប៉ុណ្ណោះ៕

width=456

width=456

ដោយ៖ វណ្ណៈ ប្រភព៖ chinadaily