របស់ចម្លែក និងអាថ៌កំបាំង មានទំហំធំ អណ្ដែតមកលើឆ្នេរសមុទ្រ New Zealand ទាក់ទាញចំណាប់អារម្មណ៍របស់ប្រជាជន និងធ្វើឱ្យមានការយល់ឃើញផ្សេងៗគ្នាអំពីប្រភពរបស់វា។

/

Melissa Doubleday ដែលជាប្រជាជនម្នាក់នៅ Aukland, New Zealand បានប្រទះឃើញរបស់ចម្លែក មានទំហំធំ និងជាប់ពេញទៅដោយងាវសមុទ្រមួយប្រភេទ អណ្ដែតមកលើឆ្នេរសមុទ្រ Muriwai កាលពីថ្ងៃទី១០ធ្នូ នេះបើតាមទំព័រ News.com.au។

/

Doubleday បានថតរបស់ចម្លែកដែលត្រូវគេហៅថា “សត្វចម្លែក Muriwai” នេះ និងចែករំលែកនៅលើទំព័រ Facebook របស់អង្គការ Waimauku Area។ Doubleday សរសេរថា “ដំបូងឡើយ ខ្ញុំស្មានថា វាជាសកសពត្រីបាឡែន ប៉ុន្តែនៅពេលទៅក្បែរទើបដឹងវាជារបស់ចម្លែក”។

/រូបថតរបស់ Doubleday បានទាក់ទាញ និងបណ្ដាលឱ្យមានការសន្និដ្ឋានអំពីប្រភពរបស់វា ក្នុងនោះមានអ្នកខ្លះថា វាជាសាកសពរបស់ត្រីបាឡែន សត្វសមុទ្រចម្លែកដែលមានរោមច្រើន ខណៈដែលអ្នកខ្លះថា ជាទូករបស់អ្នកស្រុក Maori។ ប៉ុន្តែ អ្នកជំនាញយល់ថា នេះគ្រាន់តែជាកំណាត់ឈើមួយកំណាត់តែប៉ុណ្ណោះ។

ប្រែសម្រួល ៖ តារាប្រភព ៖ News.com.au