ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន ដែលទើបតែបានចេញផ្សាយដោយទំព័របរទេស អាស៊ីវ័ន កាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា នៅឯប្រទេសចិនឯណោះវិញ អ្នកគ្រូស្រីបង្រៀនរបាំម្នាក់ ត្រូវបានរកអោយឃើញថា ពិតជាមិនមានត្រាប្រណីនោះទេ ខណៈពេលដែលនាងធ្វើបាបសិស្សស្រី ដោយវាយទាត់ធាក់ និងជេរប្រមាថ ស្របពេលដែលសិស្សស្រីទាំងនោះ ហាត់រាំមិនបានត្រឹមត្រូវបានបែបបទ។

នៅក្នុងវីដេអូនោះ មានពេលមួយ គេឃើញមានការស្រែកគំហកដាក់កូនសិស្សស្រីវ័យ ១៣ ទៅ១៤ ឆ្នាំ របស់ខ្លួន ដោយស្រែកគំហកថា ទៅស្លាប់ទៅ ប្រសិនបើរាំមិនបានល្អឥតខ្ចោះនោះ ។ជ្រាបកាន់តែច្បាស់ តាមដានទស្សនាវីដេអូឃ្លីបខ្លីខាងក្រោមនេះបន្តិចទៅ ៖
ប្រការគួរចងចាំ ៖ ការហាត់ពត់លត់ដំ ត្រូវបានធ្វើឡើងដោយសន្សឹមៗ មិនមែនជាការសម្រុកដោយគំហុកនោះទេ , អំពើអមនុស្សធម៌ គឺជាអំពើមួយដែលសង្គមមិនទទួលស្គាល់នោះទេ ដាច់ខាត មិនត្រូវយកតម្រាប់តាម ៕
ដោយ ៖ រិទ្ធីប្រភព ៖ អាស៊ីវ័ន