នាង Olivia Wilde កើតនៅទីក្រុងញូយ៉ក​ (New York City) សហរដ្ឋអាមេរិក។ ម្ដាយនាងគឺជាអ្នកសារពត៌មាន និងឪពុកនាងមានស្រុកកំណើតនៅប្រទេសអង់គ្លេស គាត់ក៏ជាអ្នកពត៌មានដូចម្ដាយនាងដែរ។ Olivia Wilde បានរៀបការតាំងពីនាងមានអាយុ ១៩ ឆ្នាំ ជាមួយនឹង​លោក Tao Ruspoli ជនជាតិអ៊ីតាលី នាថ្ងៃទី ៧​ ខែមិថុនា ឆ្នាំ ២០០៣ ក្នុងក្រុងវ៉ាស៊ីនតោន។

width=463

តារាសម្ដែងស្រីអាយុ ២៨ នាង Olivia Wilde បាននិយាយនៅក្នុងកម្មវិធី TV (talk Show) ក្នុងកិច្ចសន្ទនាជាមួយ Amanda de Cadenet កាលពីថ្ងៃអង្គារនេះថា៖​ នាងបានលែងលះជាមួយស្វាមីរបស់នាង គឺលោក Tao Ruspoli ជាអ្នកពិនព្ធខ្សែភាពយន្ដដ៏ល្បីល្បាញម្នាក់នៅប្រទេសអ៊ីតាលី។ នាងបានបន្ដទៀតថា ពួកយើងបានលែងលះគ្នាតាំងពីឆ្នាំ ២០១១ មកម្លេះ។

width=466

នាងបានបន្ដទៀតថា នាងពិតជាមានវិប្បដិសេរីខ្លាំងណាស់​ កាលដែលនាងបានលែងលះជាមួយប្ដីនាងដូច្នេះ។ វាពិតជាធ្វើអោយប៉ះពាល់ដល់អារម្មណ៍ និងជាពិសេសគឺប៉ះពាល់ដល់ការងាររបស់ខ្ញុំ និងគាត់ផងដែរ។

នាងថ្លែងថា ខ្ញុំគិតថាការលែងលះនេះគឺមិនមែន កំហុសប្ដីទេ នេះគឺបណ្ដាលមកអារម្មណ៍ខ្ញុំឆេវឆាវពេក។ តើនេះគឺបណ្ដាលមកពីការរៀបការនៅក្មេងពេក​ ឬយ៉ាងណា? តើអ្នករាល់គ្នាចង់រៀបការទាន់នៅក្មេងដែរឬទេ?

width=466

 

 

 

 

នាង Olivia Wilde និងប្ដីនាងកាលមិនទាន់លែងលះគ្នា

នៅក្នុងសង្គមក្នុងពេលបច្ចុប្បន្ននេះ ការរៀបការ និងការលែងលះគ្នាត្រូវបានគេធ្វើឡើងយ៉ាងឆាប់រហ័ស។ ក្នុងចំណោមនោះ អ្នកដែលបានរៀបការក្នុងវ័យនៅក្មេង មានអត្រានៃការលែងលះគ្នាច្រើន មូលហេតុគឺដោយសារពួកគេមិនទាន់មានបទពិសោធគ្រប់គ្រាន់ដើម្បីធ្វើការពិចារណាអោយបានត្រឹមត្រូវ។ ដូច្នេះ ប្រសិនអ្នកមានបំណងរៀបការនៅពេលដែលអ្នកមានអាយុទើបតែ ១៨ ឬ១៩ឆ្នាំ អ្នកគួរតែស្វែងយល់ និងសិក្សាពីបទពិសោធអ្នកជំនាន់មុនអោយបានល្អិនល្អន់បំផុត ចៀសវាងវិប្បដិសារីទៅថ្ងៃក្រោយ៕

 

 

ដោយ: សារិនប្រភព៖ stuff