ព័ត៌មានជាតិ ៖ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងព័ត៌មាន បានអោយដឹងថា នាវេលារសៀលនេះ ឯកឧត្តម សុវិន ពិតសុវណ្ណ នឹងធ្វើសន្និសីទសារព័ត៌មាន ប្រកាសពីបេក្ខភាពដែលឡើងកាន់កាប់តំណែងអគ្គលេខាធិការថ្មីអាស៊ាន សំរាប់អាណត្តិ ២០១៣-២០១៧ ។
គួររំលឹកថា កាលពីប៉ុន្មានថ្ងៃមុននេះ មានសេចក្ដីប្រកាសព័ត៌មានមួយបាននិយាយថា ក្រោយពីការបញ្ចប់អាណត្តិរបស់ឯកឧត្តម សុរិន ពិតសុវ៉ាន់ ដែលបច្ចុប្បន្នគឺជាអគ្គលេខាធិការអាស៊ាន នឹងមានការប្រកាសតែងតាំងបេក្ខាភាពថ្មីសម្រាប់តំណែងនេះ។ លោក លី ឡុងមិញ អនុរដ្ឋមន្ដ្រីការបរទេសវៀតណាម ត្រូវបានគេជឿថា នឹងត្រូវបានគេតែងតាំងជាផ្លូវការសម្រាប់មុខតំណែងអគ្គលេខាធិការអាស៊ាន ក្នុងអាណត្ដិថ្មី ២០១២ ដល់ ២០១៧៕
សម្តេចតោជោ ហ៊ុន សែន និងឯកឧត្តម សុរិន ពិតសុវណ្ណ (ស្តាំ)
អនុរដ្ឋមន្រ្តីការបរទេស វៀតណាម លោក លេ លឿងម៉ីង (Le Luong Minh)
ដោយ ៖ រិទ្ធី