ក្រោយពីស្រលាញ់គ្នាអស់រយៈពេលជាច្រើនខែ ឆ្នាំ ពេលនេះតារាសម្តែងស្រី និងជាពិធីការិនីដ៏មានប្រជាប្រិយភាព ស៊ឹម សូលីកានិង​លោក អេង ឬទ្ធីបានដឹកដៃគ្នាចូលរោងជ័យ នៅក្នុងព្រឹកនេះ ដែលមាន សិល្បករ សិល្បការិនី និងបណ្តាអ្នកគាំទ្រជាច្រើន ចូលរួមរីករាយចំពោះពួកគេយ៉ាងខ្លាំង។

/

ជាក់ស្តែងនៅក្នុងទិដ្ឋភាពសូត្រមន្ត កាលពីម្សិលមិញនេះ ឃើញថា តារាស្រីរូបនេះបង្ហាញខ្លួន តុបតែងយ៉ាងស្រស់សោភា នៅក្នុងឈុតបែបប្រពៃណីបុរាណយ៉ាងស័ក្ដិសមបំផុតជាមួយនឹងស្វាមីជាទីស្រលាញ់ នៅក្នុងកម្មវិធីដ៏អធិកអធមរបស់អ្នកទាំងពីរ។

/

រីឯទិដ្ឋភាពនៅក្នុងកម្មវិធីមង្គលការវិញ ត្រូវបានរៀបចំ និងតុបតែងយ៉ាងស្រស់ស្អាត និងទាក់ទាញ ហើយទន្ទឹមនឹងនោះ មានភ្ញៀវកិត្តយស និងអ្នកគាំទ្រជាច្រើន ចូលរួមអបអរដល់គូភរិយាថ្មីមួយគូនេះ ព្រមទាំងទទួលបានការជូនពរតាមរយៈបណ្តាញសង្គមជាច្រើនផងដែរ៕

/

/

/

/

អត្ថបទ៖ ចំរើន