កាលពីសប្តាហ៍មុន ក្រុមចំរៀងបុរស ដែលសមាជិក ១៣ នាក់ Topp Dogg ដែលត្រូវបានគេហៅថាជា Super Junior ជំនាន់ថ្មីនោះ បានបញ្ចេញវីដេអូខ្លីមួយ សំរាប់ផ្សព្វផ្សាយអំពី មុខមាត់និងបទដំបូងរបស់ពួកគេ ។ ថ្ងៃនេះក្រុមចំរៀង Topp Dogg បានចេញវីដេអូចំរៀងពេញហើយជាមួយនិងក្បាច់រាំ ដ៏អស្ចារ្យ ។

width=470Topp Dogg ក្រុមចំរៀងថ្មីសមាជិក ១៣ នាក់ថ្ងៃនេះបានបញ្ចេញវីដេអូចំរៀងពេញមួយបទដែលមានចំណងជើងថា Say It ។ វីដេអូចំរៀងនេះ បង្ហាញពីសមាជិកទាំង ១៣ នាក់កំពុងបញ្ចេញក្បាច់រាំយ៉ាងអស្ចារ្យ និងរស់រវើក ។ ក្រុមចំរៀង Topp Dogg ក៏បានបញ្ចេញវីដេអូរាំសុទ្ធផងដែរដើម្បីអោយទស្សនិកជន បានមើលក្បាច់រាំរបស់ពួកគេ បានច្បាស់ ។ អញ្ចឹងទស្សនិកជន ទៅទស្សនាទាំងអស់គ្នាទៅមើល ៕

 

ដោយ​ ៖ លីលីប្រភព ៖ allkpop, youtube