ព័ត៌មានអន្តរជាតិ  ៖  ក្រុមជួយសង្គ្រោះក៏កំពុងដុតដៃដុតជើង ក្នុងការចេញយុទ្ធនាការជួយសង្រ្គោះមនុស្សរាប់ពាន់នាក់ ពីគ្រោះថ្នាក់ធម្មជាតិគ្រោះទឹកជំនន់ដ៏កាចសាហាវ ដែលបានកើតនិងបំផ្លិចបំផ្លាញ នៅឯភាគខាងជើងប្រទេសឥណ្ឌា បន្ទាប់ពីបានសម្លាប់មនុស្ស១៥០នាក់ ក្នុងមួយពព្រិចភ្នែក នេះបើតាមការដកស្រង់អត្ថបទផ្សាយ  ពីគេហទំព័រសារព័ត៌មាននាំមុខបរទេស CNN ដែលទើបតែបានធ្វើការចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះ។

width=435

សោកនាដកម្មមួយនេះ បានកើតឡើងបន្ទាប់ពីមានការធ្លាក់ភ្លៀងមួយមេដ៏ធំ រហូតបង្កើតបានជាគ្រោះទឹកជំនន់   និងបានបំផ្លិចបំផ្លាញ អស់ហេដ្ឋារចនាសម្ព័ន្ធ  ក្នុងនោះរួមមាន ៖សំណង់អាគារ ស្ពាន សាលារៀន ផ្លូវថ្នល់ ក៏ដូចជាហូរនាំផ្ទះប្រជាពលរដ្ឋរាប់រយខ្នងផ្សេងទៀតផងដែរ។

width=432

នាយករដ្ឋមន្រ្តីនៃប្រទេសនេះ លោក Manmohan Singh  ក៏បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធម្សិលមិញនេះ ផងដែរថា លោកសូមចូលរួមចំណែក ក្នុងការរំលែកទុក្ខដល់ក្រុមគ្រួសារទាំងអស់  ដែលបានបាត់បង់សមាជិកគ្រួសារ ក៏ដូចជា បាត់បង់ទ្រព្យសម្បត្តិមួយចំនួនផ្សេងទៀត  បន្ទាប់ពីបានកើតមានឡើង  នូវសោកនាដកម្មគ្រោះថ្នាក់ ធម្មជាតិមួយនេះ។

មិនត្រឹមតែប៉ុណ្ណោះ  នាយករដ្ឋមន្រ្តីរូបនេះ  ក៏បានបន្ថែមអោយដឹងផងដែរថា  ជាមួយនឹងការគំរាមគំហែងពីគ្រោះធម្មជាតិលើកនេះ ក្រុមអ្នកជំនាញបេជ្ញា នឹងប្រឹងប្រែងអោយអស់ពីលទ្ធភាពរបស់ខ្លួន ក្នុងការចេញជួយសង្រ្គោះរបស់ខ្លួន។

width=436

គួរបញ្ជាក់ផងដែរថា មនុស្សប្រមាណជាង ៧០,០០០ នាក់ស្ថិតនៅក្នុងសភាពតែលតោលនៅឡើយ បន្ទាប់ពីផ្ទះសម្បែងរបស់ពួកគេរាប់រយខ្នងត្រូវបានបំផ្លិចបំផ្លាញ។ ដោយឡែកការព្រួយបារម្ភនៅតែជាបញ្ហាចោទ ខណៈតួរលេខនៃអ្នកស្លាប់បាត់បង់ ជីវិត អាចនឹងកើនឡើងខ្ពស់ជាងនេះទៅទៀត៕

width=432

width=431

ដោយ ៖ ពិសីប្រភព ៖ CNN