ស្មាតហ្វូន Lenovo Vibe Z2 Pro ត្រូវបានបំពាក់អេក្រង់ថាច់ស្គ្រីន ឡើងដល់ទៅ 6 inch និងមានរីសូលូសឹន លំដាប់ QHD ស្ដង់ដា 2K (2560x1440 pixel)។ ទូរ​ស័ព្ទ Lenovo Vibe Z2 Pro អាចជា phablet កំពូលរបស់ក្រុមហ៊ុន Lenovo ក្នុងឆ្នាំ ២០១៤។

/

Phablet Lenovo Vibe Z2 Pro នេះ បំពាក់ ឈីប Qualcomm Snapdragon 801 ជាមួយនឹង CPU 2.5GHz quad-core Krait 400 ។ Phablet នេះ មាន RAM 3 GB, កាមេរ៉ាក្រោយ 16 MP ប្រើប្រាស់ប្រព័ន្ធសេនសឺរ BSI ដោយមានមុខងារ OIS អនុញ្ញាតឱ្យថតសកម្មភាព ក្នុងកម្រិតរីសូលូសឹន 4K ។

/

ថាមពលថ្ម របស់ Lenovo Vibe Z2 Pro មានកម្រិត 4.000 mAh និងមានបំពាក់មុខងារបញ្ចូលថាមពលលឿន។ Vibe Z2 Pro ប្រើបានស៊ីម ២ និងតំណភ្ជាប់ 4G LTE ។ ចំនុចពិសេសរបស់ស្មាតហ្វូននេះ គឺ គែមជុំវិញ និងសម្បកខាងខ្នង ត្រូវបានរចនាឡើងដោយប្រើលោហធាតុ។

/

Lenovo Vibe Z2 Pro ដែលមានកម្រាស់ត្រឹមតែ 7,7 mm នេះ នឹងត្រូវបានដាក់លក់ជាផ្លូវការ ក្នុងខែកញ្ញា គឺប្រហាក់ប្រហែលនឹងការបង្ហាញខ្លួនរបស់ iPhone ជំនាន់ថ្មីរបស់ Apple ។ បច្ចុប្បន្នLenovo Vibe Z2 Pro មាន ៣ពណ៌សម្រាប់ជ្រើសរើស គឺពណ៌ទឹក​មាស ខ្មៅ និងពណ៌​ប្រាក់​ប្រផេះ។ រីឯតម្លៃរបស់ស្មាតហ្វូននេះ មិនទាន់ត្រូវបានគេបង្ហើបឱ្យដឹងនៅឡើយ។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ gsmarena