សុភាពនារីភាគច្រើន ខ្លាចបំផុត ខ្លាចក្រែងប៉ះ ចំមនុស្សជាដៃគូជាព្រាននារី ។ ដូច្នេះប្រសិនបើនាង គ្មានទំនុកចិត្តថា មនុស្សដែល នាងកំពុង សេពគប់មាននិស័្សយ បែបណានោះ តើនាងគួរធ្វើបែបណា?។
នាងគួរកាត់បន្ថយភាព ស្និទ្ឋស្នាលឲ្យនៅឃ្លាតធ្ងាយ ពីគ្នាបន្ទិចហាមស្និទ្ឋស្នាល រហ័សពេករហូត អស់ពីខ្លួនប្រាណ ទោះបីជាក្នុងចិត្ត របស់នាងស្រលាញ់ គេក៏ដោយចុះ។ នាងគួររង់ចំារហូតមើលដល់ គេបង្ហាញសញ្ញាណជាព្រាននារី ឬ ស្នេហ៍មិនរើសមុខ ទើប សម្រេច ចិត្តម្តងទៀតថា គួររាប់គ្នាជាមិត្តភាព ឬផ្តាច់ត្រឹមហ្នឹង។
ដូច្នេះសុភាពស្រ្តីសម័យថ្មីនាងគួរតែរក្សាភាពនៅលីវឲ្យបានយូរបំផុត ព្រោះប្រសិនបើប្រញាប់ប្រញាល់ ក្នុងរឿងឆាប់ទទួលយក សង្សារពេក ដោយមិនដឹងពី ប្រវត្តិរបស់ទេនោះ ឱកាសដែលនាងត្រូវបបង្ហូរទឹកភ្នែកតែម្នាក់ឯង ក៏មានកំរិតខ្ពស់ទៅតាមនោះដែរ។ ប៉ុន្តែបើសិនពោលឲ្យយុត្តិធម៌នោះសម័យនេះមិនមែនមានតែបុរសទេ ដែលព្រាននារី ព្រោះឥឡូវនេះសុភាពនារី ក៏មិនចាញ់គ្នា ប៉ុន្មានដែរ។ ព្រោះមានស្រី្តខ្លះទាក់ប្រុស ២-៣នាក់ក្នុងពេលតែមួយដោយសេពគប់បណ្តើររើសបណ្តើរ។ ទោះបីបែបនេះក៏គោលដៅ ចុងក្រោយរបស់នាង គឺប្រាថ្នាជ្រើសរើសបុរសម្នាក់ ដែលនាងគួរទុកចិត្តបំផុតដែរ។
ខាងក្រោមនេះគឺជាវិធីណែនាំពីការសង្កេតមើលបុរសដែលជាព្រាននារីថា តើគួរមានសកម្មភាពបែបណាខ្លះ ដែលគួរតែប្រយ័ត្នក្ នុងការ ទំនាក់ទំនងជាមួយបុរសម្នាក់នោះ។ ក៏ប៉ុន្តែសូមបញ្ចក់ថា ក្នុងខ្លឹមសារនេះយើងលើរួម ទាំងបុរសសាវា និងស្ត្រីសាវាផងដែរ។
១-មនុស្សសាវាច្រើនជាមនុស្សមានចិត្ត ងាយឃើញនរណាមានសម្រស់ស្រស់ស្អាត នឹងស្ទុះចូលទៅរកភ្លាមក្នុង គោលបំណងជជែក លេង បបួលដើរលេងជាដើម។
២-មនុស្សចិត្តសាវាចូលចិត្តធ្វើខ្លួនឲ្យអ្នកដទៃ មើលឃើញថា ខ្លួននៅលីវទាំងខ្លួនឯង អាចមានសង្សារ ឬស្វាមីភរិយាហើយ ក៏ដោយចុះ ឬ បើក្នុងករណីបើ ខ្លួនឯងនៅលីវ ពិតមែន អាចសម្តែងខ្លួនឲ្យគេឯង មើលឃើញថា គេត្រៀមខ្លួនជាស្រាចសំរាប់ ធ្វើជាដៃគូបានគ្រប់ ពេលវេលា។
៣-មនុស្សចិត្តសាវាភាគច្រើនសារភាពថា ចូលចិត្តមនុស្សដែល ខ្លួនចាប់អរម្មណ៍ ប៉ុន្តែកុំសង្ឃឹមថាបានលេចចេញ ពាក្យពីមាត់មនុស្ស នេះ និងចង់នៅនេបនិត្យ ជាប់គ្រប់ពេលវេលាឲ្យសោះ ព្រោះមនុស្សប្រភេទនេះ ស្រលាញ់លឿន ហើយក៏ណាយលឿនដូចគ្នាដែរ។
៤-មនុស្សចូលចិត្តសាវាងាយសម្របខ្លួនជាមួយអ្នកដទៃ បានគ្រប់ពេលវេលានោះព្រោះជាមនុស្សសំបូរល្បិចកលច្រើន និងពិសេស គឺមានមុខគ្រាសនោះឯង។
៥-មនុស្សចិត្តសាវាគេមានចរិកចូលចិត្តឲ្យឱកាសសប្បាយៗ បានគ្រប់រូបភាពគេមិនញញើតញញើមឡើយ និងបោះជំហានចូលរួម នោះឡើយ គ្រាន់តែសុំឲ្យគេមានមនុស្ស ចាប់អារម្មណ៍មានវត្តមាន នៅទីនោះជាការស្រេច។
៦-ប្រសិនបើមនុស្សចិត្តសាវា គេមានយានជំនះគេនឹងរួតរះយកខ្លួនធានា ជូនមនុស្សដែលខ្លួនគេពេញ ចិត្តទៅគ្រប់ទីកន្លែង និងគ្រប់ ពេលវេលា។
៧-មនុស្សចិត្តសាវាគេមានជំនឿរថា អ្វីដែលគេបានធ្វើទៅនោះវាមានផលចំណេញដល់ខ្សែជីវិតរបស់គេ និង មិនខាត់បង់៕

ដោយ៖ LookingTODAYផ្តល់សិទ្ធិដោយ៖ ដើមអំពិល