
តាមព័ត៌មានរបស់ស្ថាប័នឧតុនិយមបានអោយដឹងថា បាតុភូតភ្លៀងមានពណ៌លឿង
ដែលកើតឡើងម្សិលមិញនៅតំបន់ Kanto ជុំវិញ Tokyo គឺជាលំអងផ្កាតែបណ្ណោះ
មិនមែនជាជាតិវិទ្យុសកម្មនោះទេ។
ពេលព្រឹក ថ្ងៃទី24ខែមីនា ស្ថាប័ននេះបានទទួលជាង2០០សំបុត្រ រាយការណ៍អំពី
បាតុភូតមាន ធូលីលឿងនៅលើដំបូល និងកន្លែងផ្សេងៗទៀតក្រោយពីមានភ្លៀង
ធ្លាក់រួចមក។ បាតុភូតនេះ បានបង្កនូវក្តីបារម្ភ កង្វល់ចិត្តអំពីជាតិវិទ្យុសកម្ម បន្ទាប់ពី
មានគ្រោះមហន្តរាយ រញ្ជួយដី តាំងពីថ្ងៃទី 11ខែមីនា និងការលេចធ្លាយជាតិវិទ្យុសកម្ម
នាពេលកន្លងមកនេះ ។
តាមព័ត៌មានរបស់ក្រសួង បរិស្ថានជប៉ុនបានអោយដឹងថា លំអងផ្កាមួយចំនួនធំបាន
បាចពង្រាយក្នុងខ្យល់នៅតំបន់ Kanto ហើយប្រមូលនៅលើដើមឈើ និងផ្ទះ ក្រោយ
ពីមានភ្លៀង។បើតាមពេទ្យជំនាញ នៅ Tokyo បានអោយដឹងថា ទឹកភ្លៀងនេះ ក៏អាច
មានជាតិវិទ្យុសកម្មដែរ ប៉ុន្តែវាស្ថិតនៅកំរិតទៀប ហើយមិនប៉ះពាល់ដល់សុខភាព
មនុស្សឡើយ។