ការសំដែងដែលប្រកបដោយគ្រោះថ្នាក់នេះ បានធ្វើឱ្យមាត់របស់អ្នកលេងសៀកជនជាតិអាមេរិកនេះ រងរបួសស្រាល។

/

David Blaine គឺជាអ្នកលេងសៀកដ៏អស្ចារ្យម្នាក់របស់អាមេរិក។ ឆ្នាំនេះ លោក David Blaine មានអាយុ ៤៣ឆ្នាំ និងមានឈ្មោះល្បីល្បាញក្នុងពិភពលោកដោយសារតែការសំដែងប្រកបដោយគ្រោះថ្នាក់។ ថ្មីៗនេះ ក្នុងកម្មវិធី “លើសពីវេទមន្ត” របស់ស្ថានិយទូរទស្សន៍ ABC David Blaine បានសំដែងអំពីការចាប់គ្រាប់កាំភ្លើងដោយប្រើមាត់។

នៅក្នុងវីដេអូ David Blaine ឈរនៅចំពោះមុខកាំភ្លើងមួយដើម ខណៈដៃម្ខាងកាន់ខ្សែដែលតភ្ជាប់ពីកៃកាំភ្លើង និងដៃម្ខាងទៀតកាន់ទូរស័ព្ទ។ David Blaine ប្រើប្រាស់ប្រដាប់ការពារមាត់ពិសេស ដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់មាត់។

/

ក្រោយមក David Blaine ក៏បានទាញខ្សែ ដើម្បីកេះកៃកាំភ្លើង ភ្លាមនោះ គ្រាប់កាំភ្លើងក៏បាញ់តម្រង់មកចំមាត់របស់គាត់។ ពិតជាអស្ចារ្យ David Blaine បានរួចផុតពីការស្លាប់ នៅចំពោះមុខគ្រាប់កាំភ្លើងនេះ។

ប្រែសម្រួល ៖ តារាប្រភព ៖ Dailymail