យើងទាំងអស់គ្នា បានអោយដឹងហើយថា នាពេលថ្មីៗនេះ គ្រប់បណ្តាសារពត៌មាន ក៏ដូចជាគេហទំព័រមួយចំនួនបានចេញផ្សាយនៅលើទំព័ររបស់ខ្លួនដែលនិយាយអំពី យុវវ័យមួយចំនួនបានថតរូបអាក្រាតមកធ្វើជា Facebook profile ។
ទន្ទឹមនឹងការចេញផ្សាយនេះ ក៏ឆ្លុះបញ្ជាំងអោយឃើញថា រាល់ទង្វើបែបនេះ វាគឺជាទង្វើមួយមិនល្អ ដែលសង្គមមិនទទួលស្គាល់ ហើយវាក៏ជារឿងអាម៉ាស់មួយសំរាប់ខ្លួនឯងផ្ទាល់ គ្រួសារនិងសង្គមជាតិ។ ដោយឡែកកាលពីថ្ងៃទី ៩ ខែមិថុនាកន្លងផុតទៅថ្មីៗនេះ គូស្នេហ៍មួយគូ មិនត្រឹមតែមិនមានការភ្ញាក់រលឹកនោះទេ ថែមទាំងបានបង្ហោះរូបអាក្រាតកាយធ្វើជា Facebook profile សាជាថ្មី ដែលធ្វើអោយបញ្ហានេះក្លាយជា Headline នៅលើគេហទំព័រមួយចំនូន។

ស្របពេលនោះ គេហទំព័រទាំងនោះបាននិយាយថា រូបភាពនោះ គឺជារូបភាពយុវវ័យមួយគូ បានអោបគ្នាដោយមិនមានខោអាវបិទបាំង ដែលអាចនិយាយបានថា រូបភាពអាក្រាតកាយមួយកំណាត់ខាងលើ ហើយពួកគេមិនត្រឹមតែមិនទុកវាជារូបភាពអាថ៌កំបាំងនោះទេ តែបែរជាបង្ហាញវាជាសាធារណៈ តាមរយៈយករូបភាពនេះ មកធ្វើជា Facebook profile ទៅវិញ។

មានមតិរិះគន់មួយចំនួនបាននិយាយថា៖ វាគឺជារឿងអាម៉ាស់មួយ ពួកគេគួរតែយករូបភាពណាផ្សេងមកដាក់ជំនួសវិញ ដោយពួកគេបាននិយាយបន្ថែមថា៖ វាគឺជាទង្វើមិនល្អ ហើយក៏ជារឿងអាម៉ាស់មួយចំពោះខ្លួនឯង ចំពោះគ្រួសារ ក៏ដូចជាសង្គមជាតិ។ ដូច្នេះពេលនេះគេហទំព័រCamnews សូមណែនាំ ក៏ដូចផ្តាំផ្ញើដល់មិត្តៗយុវវ័យ សូមកុំយកតំរាប់តាម នូវទង្វើមិនល្អបែបនេះ បើទោះជារូបភាពនោះមិនបានបង្ហាញពីមុខមាត់ច្បាស់ក៏ដោយ៕
ដោយ ៖ មង្គលប្រភព ៖ singaporeseen