អន្តរជាតិ ៖ តាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស rocketnews24 ដែលទើបតែបានចេញផ្សាយនាប៉ុន្មានម៉ោងមុននេះ បានបញ្ជាក់អោយដឹងថា ក្រុមហ៊ុនផលិតរថយន្ត PondAuto Parts របស់ប្រទេសជប៉ុន បានផលិតនូវឧបករណ៍ជួយសង្គ្រោះអាយុជីវិត ពីគ្រោះធម្មជាតិផ្សេងៗ ដែលអោយឈ្មោះថា Life Armour ។

គួរបញ្ជាក់ផងដែរថា បច្ចេកវិទ្យាចុងក្រោយរបស់ប្រទេសជប៉ុនមួយនេះ ត្រូវបានរកឃើញថា វាពិតជាមានសារៈសំខាន់យ៉ាងខ្លាំង ក្នុងការជួយសង្គ្រោះអាយុជីវិត ចេញពីមច្ចុរាជឥតមេត្តានៃគ្រោះធម្មជាតិ ដែលជារឿយៗ តែងកើតមានឡើងមកលើប្រទេស ដែលជាប្រជុំកោះមួយនេះ។
លើសពីនេះទៅទៀត បើយោងទៅតាមទំព័រសារព័ត៌មានដដែលនេះ ក៏បានបញ្ជាក់បន្ថែមអោយដឹងផងដៃរថា Life Armour មានតម្លៃ ជិត ៥០០០ ដុល្លារសហរដ្ឋអាមេរិក៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ rocketnews24