សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ង្វៀន តាន់យុង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១២នៅវិមានសន្តិភាព។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណចំពោះឯកឧត្តម ង្វៀនតាន់យុង ដែលបានបង្ហាញនូវការគាំទ្រ និងសហប្រតិបត្តិការក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកនេះ។

នៅក្នុងជំនួបនេះដែរ ឯកឧត្តម ង្វៀន តាន់យុង បានថ្លែងថា គណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋាភិបាលវៀតណាមនឹងប្រឹងប្រែង ដើម្បីធ្វើយ៉ាងណាឲ្យកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ នេះទទួលបានជោគជ័យ៕
ដោយ ៖ សីហា