ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស Happening ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា ស្រ្តីជនជាតិស៊ុយអែតម្នាក់ ដែលជាអ្នកបំរើនោះ ត្រូវបានរកអោយឃើញថា បានលួចរថភ្លើង ដែលក្រោយមកបានបើកទៅបុកអាគារទើបមានការភ្ញាក់ផ្អើល។

ការតាមដានស៊ើបអង្កេតនៅតែបន្តមាននៅឡើយ ស្របពេលដែលការងើយឆ្ងល់ថាតើរថភ្លើងមួយខ្សែនេះ អាចនឹងរថម៉េចនឹងកើតបើគ្មានគន្លងផ្លូវរត់ផងនោះ ហើយអ្វីដែលរឹតតែចោទជាបញ្ហានោះគឺថា វាបានបុកទៅនឹងផ្ទះប្រជាពលរដ្ឋវេលាទាបភ្លឺកាលពីថ្ងៃអង្គារ៍ថែមទៀតផង។
ប្រភពដដែលបានបន្ថែមថា តាមពិតទៅ ស្រ្តីដែលមានចិត្តហ៊ានក្ខារូបនោះ បានលួចបើករថភ្លើងមួយនេះ ខណៈពេលដែលគ្មានអ្នកប្រចាំការ ស្របពេលដែលរថភ្លើងចេះតែបង្កើនល្បឿនលឿនទៅមុខ និងគ្មានបទពិសោធន៍នៅក្នុងការបញ្ជាទៀតនោះ រថភ្លើងមួយនេះក៏បានស្ទុះទៅបុកយ៉ាងកម្រោលនូវផ្ទះប្រជាពលរដ្ឋ បន្ទាប់ពីបានហោះរំលងស្ពាន។

ស្រ្តីដែលជាជនជាប់ចោទ ត្រូវបានរកអោយឃើញថា បានរងរបួសជាទម្ងន់ ខណៈពេលដែលមានការអន្តរាគមន៍ ដោយបញ្ជូនរូបនាងទៅកាន់មន្ទីរពេទ្យ៕
ដោយ ៖ រិទ្ធីប្រភព ៖ Happening