អន្តរជាតិ ៖ តាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស ដែលបានចេញផ្សាយនាពេលថ្មីៗនេះ បានបញ្ជាក់អោយដឹងថា ប្រទេសចិន បានក្លាយជាម្ចាស់ផ្ទះ  ក្នុងការប្រារព្ធកម្មវីធីប្រកួតប្រជែងតំណែងឯកត្រីក្រឹមមាសជាលើកដំបូងបំផុតរបស់ពិភពលោក។

width=484

គួរបញ្ជាក់ផងដែរថា​​ នៅក្នុងឧកាសនៃកម្មវិធីប្រកួតប្រជែងមួយនោះ  ត្រូវបានរកអោយឃើញថាមានបេក្ខភាពដែលជាត្រីដ៏ស្រស់ស្អាតជាច្រើន មានចំនួនដល់ទៅ ៣,០០០ ត្រីឯណោះមកពី ១៤ប្រទេសជុំវិញពិភពលោក បានមកចូលរួមប្រកួតនៅទីនេះ។

width=483

​លើសពីនេះទៅទៀតរបាយការណ៍ដដែលក៏បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា ត្រីដែលអាចជាប់ជាចំណាត់ថ្នាក់ទៅបាន លុះត្រាតែឆ្លងកាត់ទៅលើកាវវាយតម្លៃ៥ យ៉ាងដែលនៅក្នុងនោះរួមមាន ពូជត្រី , ការបង្កាត់ពូជ , រូបរាង ,  កាយវិការហែលទឹក នឹង សម្បុរដែលជាភាពទាក់ទាញចាំបាច់បំផុត  នេះបើយោងតាមសម្តី  លោក Ye Qichang​  ដែលជាសមាជិកគណៈកម្មការកម្មវិធីប្រកួតខ្នាតអន្តរជាតិមួយនេះ។

ដើម្បីអោយជ្រាបកាន់តែច្បាស់ថាតើ ទិដ្ឋភាពរួមនៃកម្មវិធីប្រកួតប្រជែងមួយនេះ មានភាពអធឺកអធមយ៉ាងណានោះ តាមដានទស្សនានូវវីដេអូខាងក្រោមនេះបន្តិចទៅ ៖

ដោយ ៖ ពិសីប្រភព ៖ happening