ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន ដែលបានចេញផ្សាយដោយទំព័របរទេស Happening កាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា Dubai បានប្រកាសជាផ្លូវការថា ខ្លួនមានគំរោងសាងសង់កងរង្វិលធំជាងគេបង្អស់លើលោក (world’s tallestand biggest Ferris wheel) ។

width=464

លើសពីនេះទៅទៀត ​  បើតាមប្រភពសារព័ត៌មានដដែលបានបញ្ជាក់អោយដឹងថា  វាមានកំពស់ខ្ពស់ ដល់ទៅ ៦៨៨ ហ្វឺត ដែលស្មើនឹងកំពស់អាគារប្រមាណជាង ៦៨ ជាន់។ គួរបញ្ជាក់ផងដែរថា គំរោងសង់កងរង្វិលដ៏ធំជាងគេ និងខ្ពស់ជាងគេរបស់ពិភពលោកមួយនេះ នឹងត្រូវផុសត្រដែតខ្លួន  អួតដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ នៅក្នុងទីក្រុង Dubai  សហព័ន្ធអារ៉ាប់អេមីរ៉េត   ស្របពេលដែលវាមានកំពស់ខ្ពស់ជាង the Statue of Liberty ទៅទៀត  ៕

ដោយ ៖ ពិសីប្រភព ៖ Happening