នៅក្នុងរដូវបុណ្យចូលឆ្នាំចិន ដើម្បីទទួលបានជោគជ័យក្នុងការបម្រើអតិថិជន ក៏ដូចជាការលក់ផលិតផល និងសេវាកម្ម ក្រុមហ៊ុនជាច្រើន នៅ តៃវ៉ាន់ ដូចជា McDonald's ជាដើម ប្រជែងគ្នាដោយប្រើយុទ្ធសាស្ដ្រសំខាន់ៗ ក្នុងនោះ បុគ្គលិក ត្រូវតែស្រស់ស្អាត និងវ័យក្មេង និងប្ដូរឯកសណ្ឋាន។

 /ក្នុងវិស័យ marketing រូបភាពបុគ្គលិក គឺមានសារសំខាន់ក្នុងកែវភ្នែករបស់អតិថិជន

មិនត្រឹមតែឫកពារ កាយវិការបម្រើភ្ញៀវប៉ុណ្ណោះទេ តែរូបសម្រស់របស់បុគ្គលិក ក៏ដើរតួសំខាន់ផងដែរ។ ដូច្នេះ ហាង Mc Donald’s មួយនៅ តៃវ៉ាន់ បាននាំមកនូវបរិយាកាសថ្មី ស្រស់ស្រាយ គួរឱ្យស្រឡាញ់ សម្រាប់ទទួលឆ្នាំថ្មី ដោយពឹងទៅលើការផ្លាស់ប្ដូរឯកសណ្ឋានរបស់បុគ្គលិក នេះបើតាមប្រភពព័ត៌មានរបស់ជប៉ុន។

/

ជំនួសឱ្យឯកសណ្ឋានដែលមានលក្ខណៈម៉ឹងម៉ាត់ បែបបុរាណ បណ្ដាបុគ្គលិករបស់ហាងមួយនេះ ត្រូវតម្រូវឱ្យស្លៀកពាក់ឯកសណ្ឋានជាសិស្សសាលា ឬសម្លៀកបំពាក់បែបអ្នកបម្រើតាមផ្ទះ ដ៏ស្រស់ស្អាត និងពេញដោយភាពជាមនុស្សវ័យក្មេង។ មិនត្រឹមតែប៉ុណ្ណោះ បុគ្គលិកទាំងនោះ បម្រើភ្ញៀវ ដូចទៅនឹងបម្រើ “ម្ចាស់” ពិតប្រាកដ។ ឯកសណ្ឋានជាសិស្សសាលា រួមមានសំពត់ខ្លី ស្រោមជើងវែងដល់ជង្គង់ បូចងក ប្រភេទវែង និងបូចងសក់ រូបត្រចៀកឆ្មាដ៏ស្រស់សោភា។ បុគ្គលិកទាំងនេះ គោរពអតិថិជន តាមបែបទាហាន ប៉ុន្ដែប្រកបដោយភាពទន់ភ្លន់ និងទាក់ទាញ។

/

បុគ្គលិកផ្នែកផ្សេងទៀតរបស់ក្រុមហ៊ុន ត្រូវបានតម្រូវឱ្យស្លៀកពាក់ដូចអ្នកបម្រើភ្ញៀវតាមផ្ទះ។ ឯកសណ្ឋាននេះ មានពណ៌ផ្កាឈូក និងអៀមពណ៌ស ដែលមានស្ទីលដ៏ស្រស់ស្អាត រួមនឹងស្រោមជើងពណ៌ខ្មៅ ត្រឹមជង្គង់។

/

ទំព័រ Dixon បានសរសេរថា ៖ “បុគ្គលិកដែលស្លៀកពាក់ឯកសណ្ឋានដូចអ្នកបម្រើតាមផ្ទះ ទទួលស្វាគមន៍ ដោយប្រើពាក្យផ្សេងៗ និយាយទៅកាន់ភ្ញៀវ ដូចជា “លោកប្រធាន”  ឬ “លោកថៅកែ” និង​ឃ្លាផ្សេងដែលអ្នកបម្រើស្រីតែងប្រើប្រាស់។ ចំណែកបុគ្គលិកដែលស្លៀកពាក់ឯកសណ្ឋានដូចសិស្សសាលា បែរជាគោរពភ្ញៀវ និងហៅអតិថិជន ដូចទៅនឹងសិស្សច្បង” របស់ពួកគេ។  

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

Twitter ផ្ដល់​​ប្រាក់ខែជិត ៧ពាន់ដុល្លារ សម្រាប់​បុគ្គ​លិក មិន​ទាន់​ពេញ​សិទ្ធិ ម្នាក់​ៗ

១០០ដុល្លារ អាចបង្កើតមុខរបរ បានដោយគ្រប់គ្រាន់

សេដ្ឋី​ល្បីៗ ធ្វើអ្វីខ្លះ ក្នុងវ័យ ២៥ឆ្នាំ?

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Business Insider/CB