អ្នកពន្លត់អគ្គីភ័យម្នាក់របស់ចិន ឱនក្បាលចុះប្រុងស្រង់ សាកសព ប៉ុន្តែ ភ្លាមនោះ សាកសពក៏បានស្ទុះឡើង ធ្វើឱ្យគាត់ភ្ញាក់ផ្អើលខ្លាំង និងលោតចេញឆ្ងាយពី “សាកសព”។

/

យោងតាមទំព័រ People Daily កាលពីថ្ងៃទី ២២សីហា អ្នកពន្លត់អគ្គីភ័យម្នាក់ បានមកកាន់កន្លែងកើតហេតុ បន្ទាប់ពីមានគេរាយការណ៍ថា មានសាកសពកំពុងអណ្ដែតនៅលើផ្ទៃទឹកទន្លេ។

អ្នកពន្លត់អគ្គីភ័យនេះ បានចូលទៅក្បែរសាកសព នៅកណ្ដាលទន្លេដែលមានទឹកត្រឹមជង្គង់។ នៅពេលគាត់ឱនក្បាលចុះ ប្រុងយកដៃទៅស្រង់ ក៏ស្រាប់តែសាកសពនេះ ស្ទុះឡើង ក្រោកឈរ ធ្វើឱ្យគាត់ភ័យយ៉ាងខ្លាំង ហើយស្ទុះលោតចេញមកកាន់មាត់ច្រាំង។

តាមពិត សាកសព នេះ គឺជាបុរសម្នាក់ដែលនៅរស់ ដេកអណ្ដែតខ្លួនលើផ្ទៃទឹកទន្លេ។ ប្រជាជនស្មានថាជាសាកសព ក៏នាំគ្នាមកមើល ព្រមទាំងបានទូរស័ព្ទរាយការណ៍ទៅសមត្ថកិច្ច។

ប្រែសម្រួល ៖ តារាប្រភព ៖ mirror