កុលសម្ព័ន្ធ Turkana រស់នៅក្នុងតំបន់ភាគខាងជើងប្រទេសកេនយ៉ា ជាប់ព្រំប្រទល់ ស៊ូដង់ខាងត្បូង និង អេត្យូពី ប្រើប្រាស់ទឹកដើម្បីផឹកតែប៉ុណ្ណោះ ពោលគឺមិនប្រើប្រាស់ទឹកដើម្បីងូតនោះទេ។

/

កុលសម្ព័ន្ធ Turkana រស់នៅក្នុងតំបន់ភាគខាងជើងប្រទេសកេនយ៉ា មានប្រជាជនសរុបប្រហែល ២៥០.០០០នាក់។ នេះគឺជាតំបន់មួយដែលពិបាករស់នៅបំផុតក្នុងពិភពលោក ដោយមានសីតុណ្ហភាពពេលថ្ងៃឡើងដល់ ៤៥អង្សាសេ។

ដោយសារអាកាសធាតុមិនអំណោយផល ដីនៅទីនេះមានសភាពសោះកក្រោះ ហើយប្រជាជននៅទីនេះ ចិញ្ចឹមជីវិតដោយមុខរបរសិប្បកម្ម និងចិញ្ចឹមសត្វអូដ្ឋ។ ភាគច្រើន ពួកគេរស់នៅក្នុងផ្ទះតូចៗដែលធ្វើអំពីស្បែកសត្វ ឈើ និងស្លឹកឈើ។

/

ដោយសារតែខ្វះទឹក កុលសម្ព័ន្ធ Turkana ប្រើប្រាស់ទឹកដើម្បីហូបតែប៉ុណ្ណោះ គឺមិនប្រើដើម្បីងូតនោះទេ។ ដូច្នេះ ដើម្បីសំអាតកាយ ពួកគេប្រើប្រាស់ជាតិខ្លាញ់ដើម្បីលាបលើស្បែក។ ពួកគេក៏ប្រើឈើដើម្បីសំអាតធ្មេញរាល់ថ្ងៃ។

កុលសម្ព័ន្ធនេះ ក៏មានវិធីតុបតែងខ្លួនប្រកបដោយភាពចម្លែកខុសគេ។ ពួកគេទាំងប្រុសទាំងស្រី ពាក់ក្រវិលធ្វើអំពីលោហធាតុ។ ទន្ទឹមនឹងនេះ ពួកគេក៏ពាក់អង្កាំ ឬកងជុំវិញក។

/

ចំពោះស្ដ្រីវ័យចំណាស់ ពួកគេថែមទាំងពាក់ក្រវិលលើបបូរមាត់។ កុលសម្ព័ន្ធនេះ មានស្បែកពណ៌ខ្មៅ ហើយពួកគេតែងលាបខ្លាញ់សត្វ ឬប៊ឺរលាយជាមួយដីក្រហម ទៅលើស្បែកដើម្បីការពារកំដៅ។

សម្រាប់ជនជាតិនេះ បើនារីណាមិនពាក់កងក នោះពួកគេនឹងមិនមានមន្តស្នេហ៍ចំពោះបុរស ហើយមិនអាចមានប្ដី។ ពួកគេពាក់កងកជាប្រចាំ ដោយមិនដោះចេញ លុះត្រាតែឈឺ ឬស្លាប់។

/

កម្លោះជនជាតិ Turkanna នៅពេលពេញវ័យ សុទ្ធតែត្រូវធ្វើកម្មវិធីមួយតាមទំនៀមទម្លាប់។ ពួកគេត្រូវសម្លាប់សត្វណាមួយដោយកាំបិតស្រួច។ បើសិនបានសម្រេច ប្រធានព្រឹទ្ធាចារ្យ នៃកុលសម្ព័ន្ធនេះនឹងយកខ្លាញ់ និងលាមកសត្វនោះ មកលាបលើខ្នងកម្លោះនេះ ដើម្បីសុំសេចក្ដីសុខ៕

ប្រែសម្រួល ៖ តារាប្រភព ៖ Dailymail