នៅលើគណនី Twitter @OnLeaks បានបង្ហើបឲ្យឃើញពីបណ្តារូបភាពថតជាក់ស្តែងរបស់គំរូស្មាតហ្វូន flagship ស៊េរីបន្ទាប់របស់ HTC។ តាមរយះនេះ ឈ្មោះពាណិជ្ជកម្មរបស់ផលិតផលនេះ អាចនឹងត្រូវបាន ហៅជាសាមញ្ញថា HTC 10 (គឺមិនមានពាក្យ One ឬអក្សរ  M ទេ)។ ក្រៅពី tweet របស់ Onleaks ដែល បានបង្ហោះ គណនី evleaks ក៏បានបង្ហោះភ្ជាប់មកជាមួយរូបភាព Render មួយសន្លឹក ដែលអាចឲ្យ យើងកំណត់បាននូវការរចនាម៉ូតរបស់ ស្មាតហ្វូនស៊េរីខ្ពស់ខាងលើនេះ។

/

តាមបណ្តារូបភាពទាំងនោះ បានឲ្យឃើញថា HTC 10 មានការរចនាម៉ូត រាងក្រាស់បន្តិច រូបរាងទាលៗ មូលៗតាមគែមនីមួយៗ។ នៅផ្នែកខាងក្រោមស្មាតហ្វូន មានរន្ធតំណភ្ជាប់ប្រភេទ USB-C និង Speraker បំពងសម្លេងយកស្ទីលតាម HTC One A9។ ផ្ទៃខាងមុខរបស់វា បានបំពាក់ដោយកកញ្ចក់កោងទម្រង់2.5D, Sensor ស្គែនក្រយៅដៃជាមួយនឹងតួនាទីជាប៊ូតុង Home និងប៊ូតុង Touch ពីរនៅអមសងខាង ប៊ូតុង​ Home ត្រូវបានក្រុមហ៊ុនដាក់នៅខាងក្រៅ ក្រោមអេក្រង់ (ខុសពី One M9 ដែលដាក់នៅក្នុង អេក្រង់)។ រីឯផ្នែកខាងក្រោយ មានរចនាម៉ូតរាងកោងបន្តិច កាមេរ៉ាលយចេញក្រៅបន្តិច អំពូល flash true-tone នៅជាប់ជាមួយនឹងអំពូលខ្មៅមួយ ដែលអាចជា អំពូល focus laser។

/

(រូបភាពពី៖ evleaks)

និយាយពីលក្ខណៈសម្បត្តិវិញ បើតាមបណ្តាព័ត៌មានចចាមអារ៉ាមដែលបានផ្សាយពីមុនៗ រួមមាន Chip Snapdragon 820, RAM 4GB, កាមេរ៉ាក្រោយ 12MP។ អេក្រង់មានបទំហំ 5,15 កំរិត QHD។

/

(រូបភាព HTC One M9 ពេលបង្ហាញខ្លួនជាផ្លូវការ)

បើសិនជារូបភាពរបស់ evleaks មានភាពត្រឹមត្រូវគួរឲ្យទុកចិត្តខ្ពស់ នោះ HTC 10 អាចនឹងត្រូវបាន ធ្វើការ បង្ហាញណែនាំខ្លួន នៅថ្ងៃទី ៩ ខែមេសា ខាងមុខនេះ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិច៕

- អានអត្ថបទ៖ អស្ចារ្យមែន មិនដល់មួយសប្តាហ៍ផង Xiaomi លក់ស្មាតហ្វូន Mi 5 បានដល់ ៤ លានគ្រឿង- អានអត្ថបទ៖ ពិតជាមិនធម្មតា Galaxy S7 ត្រាំក្នុងទឹកពុះហើយ នៅអាចដំណើរការបានធម្មតាទៀត (វីដេអូ)

 

ប្រែសម្រួល៖ មង្គលប្រភព៖ @OnLeaks, Tinhte