យោងតាមការរាយការណ៍លោក  Tono Pakin នឹងសម្ដែងរួមជាមួយតារាស្រីប្រកបដោយទេពកោសល្យកញ្ញា Richy Orante នៅក្នុងថតខ្សែភាពភាគសារឡើងវិញ ។

ខ្សែភាពយន្ដភាគ ដែលពួកគេទាំងពីរនឹងសម្ដែងរួមគ្នាគឺរឿង “Prajan Daeng” ដែលនឹងផលិតដោយស្ថានីយ៍ទូរទស្សន៍ ONE 31 ក្នុងពេលឆាប់ៗនេះ ។

/

នេះជាលើកទី១ ហើយ ដែលតារាប្រុសស្រស់សង្ហា Tono Pakin និងកញ្ញា Richy Orante សម្ដែងជាកូស្នេហ៍នឹងគ្នា នៅក្នុងខ្សែភាពយន្ដភាគបែបនេះ ។ ម្យ៉ាងទៀត នេះជាលើកទី២ ដែលតារាស្រីខាងលើ ធ្វើការជាមួយស្ថានីយ៍ទូរទស្សន៍ ONE 31 ។

/

យោងតាមរាយការណ៍ Version ដើមនៃខ្សែភាពយន្ដភាគនេះ ធ្លាប់ចាក់បញ្ចាំងកាលពីឆ្នាំ ២០០២ ដោយមានការចូលរួមសម្ដែងដោយ Nok Chatchai និង  Run Natthamonkarn ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate