តំបន់កម្សាន្ត Tropical Islands គឺជាតំបន់ទេសចរណ៍កែច្នៃដ៏មានប្រជាប្រិយភាព និងមានសួនទឹកកម្សាន្តដ៏ធំជាងគេលើពិភពលោក ដែលមានទីតាំងស្ថិតនៅទីក្រុង Krausnick ប្រទេសអាល្លឺម៉ង់។
សួនទឹកកម្សាន្តយក្សដ៏ធំមហិមានេះ ត្រូវកសាងឡើងនៅខាងក្នុងរោងដ៏ធំមួយ មានកម្ពស់ ១០៧ម៉ែត្រ ដែលមិនមានជើងសសរ។ គ្រោងដំបូងនេះ សាងសង់ឡើង មានរាងដូចជា តួគ្រោងខ្លួនយន្តហោះ។
ជាពិសេសនោះគឺនៅក្នុងរោងដំបូងយក្សដ៏ធំជាងលើលោកនេះ ត្រូវបានរៀបចំ និងតុបតែងបាន យ៉ាងល្អឥត ដូចជា នៅក្នុងព្រៃឈើធម្មជាតិពិតៗ ដោយបានរៀបចំឡើងឱ្យ ព្រៃឈើ ឆ្នេរខ្សាច់ព្រះអាទិត្យក្លែងក្លាយ ដើមត្នោត ផ្កាអ័រគីដេ និងសួនទឹកកម្សាន្តយក្ស ដែលមានទំហំជាងគេ៕
សូមទស្សនា វីដេអូ ខាងក្រោម



ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ touropia