រយៈពេលមួយអាទិត្យបានកន្លងផុតទៅ គ្រោះធម្មជាតិរញ្ជួយដី កំរិត 9រិចទ័រ និងរលក
យក្សស៊ូណាមិ បានបន្សល់ទុកនូវក្តីទុក្ខសោកចំពោះប្រជាជនជប៉ុន ដែលមិនអាចបំភ្លេច
បានឡើយ ។ អាគារ ផ្លូវថ្នល់ កំពង់ផែរ ត្រូវបំផ្លាញ មនុស្សចំនួន 6539 នាក់ត្រូវបានបាត់
បង់ជីវិត 10354 នាក់កំពុងបាត់ខ្លួន និង ប្រមាណជា 400000 នាក់បាត់បង់ផ្ទះសំបែង ។
កាលពីថ្ងៃទី 18 មីនា ម្សិលម៉ិញនៅ ម៉ោង14 និង 46នាទីម៉ោងក្នុងប្រទេសជប៉ុនប្រជាជន
ទូទាំងប្រទេសបានធ្វើពិធីប្រារព្វវិញ្ញាណក្ខ័ន ចំពោះអ្នកដែលបានបាត់បង់ជីវិតដែលបង្ករ
ឡើងដោយគ្រោះរញ្ជួយដី និង រលកយក្សន៊ូណាមិ កាលពីថ្ងៃទី 11មីនាកន្លងទៅនេះ ។
ក្រុមអ្នករុករកជនរងគ្រោះផ្អា្កកមួយនាទីដើម្បីគោរពវិញ្ញាណក្ខ័ន
ជាង 6000 នាក់បានបាត់បង់ជីវិត
ស្រក់ទឹកភ្នែកអាណិតអាសូរអ្នកដែលបានបាត់បង់ជីវិត ៕