អន្តរជាតិ ៖ ជួបជាមួយនឹងបុរសចិត្តហ៊ានក្ខា រស់នៅក្រោមដំបូងផ្ទះតែមួយជាមួយប្រភេទពស់ធំៗរបស់ពិភពលោក ដល់ទៅពីរក្បាល ស្របពេលដែលគាត់ទទួលបានសិទ្ធិស្រប់ច្បាប់ពីអាជ្ញាធរ Agri-Food Veterinary ក្នុងការរក្សាទុកពួកវា អោយរស់នៅជាមួយនឹងក្រុមមនុស្ស។

គួរបញ្ជាក់ផងដែរថា បុរសចិត្តហ៊ានក្ខារូបនោះមានឈ្មោះថា លោក Mohd Yusof Kassim វ័យ៤៩ ឆ្នាំ ត្រូវបានរកអោយឃើញថា គាត់នឹងរវល់ជាប់ក្នុងអំឡុងបុណ្យចូលឆ្នាំប្រពៃណីជាតិចិនខាងមុខនេះ ក៏ព្រោះតែមានអតិថិជនជាច្រើនបានកក់នូវការសម្តែងលេងជាមួយនឹងពស់ដ៏ស្ទាត់ជំនាញរបស់គាត់ ដល់ទៅ ២០ដងឯណោះ។

លើសពីនេះទៅទៀត ប្រភពដដែលបានបន្ថែមថា ពស់ទាំងពីរក្បាលរបស់គាត់ ដែលជាប្រភេទពស់ដ៏ធំៗរបស់ពិភពលោកនោះ ពួកវាមានឈ្មោះថា Charlie និង Bean ស្របពេលដែលលោក Kassim រួមទាំងពស់ទាំងពីរក្បាលរបស់គាត់នេះ នឹងមមាញឹកនៅក្នុងឧកាសចូលឆ្នាំថ្មីប្រពៃណីចិនខាងមុខនេះ ក៏ព្រោះតែការសម្តែងចេះតែមានជាបន្តបន្ទាប់ ស្របពេលដែលចូលឆ្នាំចិនឆ្នាំនេះ គឺឆ្នាំពស់៕
ដោយ ៖ រិទ្ធីប្រភព ៖ អាស៊ីវ័ន