ព័ត៌មានអន្តរជាតិ ៖ យុវតីស្រីវ័យ ១៩ ឆ្នាំ បានកើតកូនរបស់ខ្លួន នៅក្រោមស្ពានមួយកន្លែងជិតទន្លេ Klang river ស្របពេលដែលវាគឺជាទីកន្លែងរស់នៅ ដ៏សុខដុមរមនាជាមួយនឹងមិត្តប្រុសរបស់ខ្លួន អស់ជាច្រើនខែចុងក្រោយនេះ បន្ទាប់ពីក្រុមគ្រួសារអ្នកទាំងពីរ មិនបានទទួលស្គាល់នូវទំនាក់ទំនងរបស់ពួកគេ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស អាស៊ីវ័ន ។
យ៉ាងណាមិញ បើយោងតាមរបាយការណ៍ទីភ្នាក់ងារសារព័ត៌មានដដែលនេះបន្ថែមអោយដឹងផងដែរថា គូស្នេហ៍មួយគូ ដែលបានរៀបការនៅឯភាគខាងត្បូងប្រទេសថៃ ដោយមិនមានការយល់ព្រមពីសំណាក់ឪពុកម្តាយមួយគូនេះ ពូកគេបានប្រើប្រាស់ខ្នើយចាស់ៗ ក៏ដូចជាស្រោមពូក ធ្វើជាកម្រាលដេក នៅក្រោមស្ពានមួយកន្លែង ដែលត្រូវបានគេដឹងថាទីនោះគឺជាផ្ទះរបស់ពួកគេ។

គូស្នេហ៍វ័យក្មេង គ្មានការងារធ្វើមួយគូនេះ បានគូសបញ្ជាក់អោយដឹងថា បើទោះជាពួកគេត្រូវរស់នៅទីវាល ក៏ដូចជារស់នៅ ជាមួយនឹងក្រុមមនុស្សញៀនជាតិសុរា គ្រឿងញៀនក៏ដោយ ក៏ពូកគេរីករាយនឹងដដែល ព្រោះពួកគេអាចរស់នៅជាមួយគ្នា។
ដោយឡែក បើយោងតាមសម្តីនារីជាម្តាយឈ្មោះ Aminah អោយដឹងថា ដោយក្តីអាណិតអាសូរពីក្រុមអ្នកដំណើរ ក៏ដូចជា អង្គការក្រៅរដ្ឋាភិបាល ពួកគេបានបរិច្ចាកនូវរបររបស់ប្រើប្រាស់បន្តិចបន្តួចរួមមានដូចជា ៖ ទឹកដោះគោ សម្លៀកបំពាក់ទារកជាដើម។
ផ្ទុយទៅវិញ បើយោងតាមសម្តីបុរសជាស្វាមី ឈ្មោះ Azlan វ័យ ៣១ ឆ្នាំ អះអាងផងដែរថា គាត់ពិតជាមិនអាចរកការងារធ្វើបាននៅឡើយទេ នាខណៈនេះ ព្រោះតែមានបញ្ហាសុខភាព។ ជាការពិត កូនរបស់ខ្ញុំពិតជាប្រឈមនឹងហានិភ័យ ជាមួយនឹងការរស់នៅក្នុងលក្ខខ័ណ្ធមួយនេះ ប៉ុន្តែខ្ញុំពិតជាគ្មានជម្រើសនោះទេ ដូច្នេះ មានតែរកទីជម្រកណាមួយ ដែលមានសុខសុវតិ្ថភាពទៅ សមល្មមណាស់ទៅហើយ៕
ដោយ ៖ រិទ្ធីប្រភព ៖ អាស៊ីវ័ន