តើលោកអ្នកធ្លាក់ជួបប្រទះនឹងបញ្ហាទល់លាមកដែរ ឬទេ? ជំងឺទល់លាមក ជាប្រភេទជំងឺដែលបង្កឱ្យលោកអ្នកដែលកើតមានជំងឺនេះ ពិបាកនឹងបញ្ចេញចោលលាមកខាងក្រៅ។ ដូច្នេះ ថ្ងៃ នេះយើងសូមណែនាំជូនលោកអ្នក នូវវិធីងាយៗ មួយចំនួន អាចព្យបាលជំងឺទល់លាមកបានយ៉ាងឆាប់រហ័ស។

វិធីទី១៖ សូមទឹកក្តៅឧណ្ឌៗ ១កែវ រួចច្របាច់ទឹកក្រូចឆ្មារ ពាក់កណ្តាលចូល លាយជាមួយនឹងអំបិល ១ស្លាបព្រាកាហ្វេ កូរចូលគ្នាឱ្យសព្វ ផឹកជារៀងរាល់ព្រឹក មុនពេលទទួលទានអាហារ។
វិធីទី២៖ សូមយកទឹកក្តៅឧណ្ឌៗ ១កែវ លាយជាមួយនឹងម្ស៉ៅគ្រាប់រុក្ខជាតិ fennel seed កន្លះស្លាបព្រាកាហ្វេ កូរចូលគ្នាឱ្យសព្វ បន្ទាប់មកផឹក មុនពេលចូលគេង៕
ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ homeveda