មិនគួរអោយជឿ ៖ ចាប់ឃាត់ខ្លួនមនុស្ស ៤ នាក់ញ៉ាត់គុក បន្ទាប់ពីត្រូវបានរកអោយឃើញថាបានគាស់សាកសពដែលបានយកទៅបញ្ជុះមកហើយនោះ មកធ្វើជាកូនកំលោះខ្មោច ក្នុងកម្មវិធីបុណ្យប្រពៃណីចិនបុរាណ រៀបកាខ្មោច​ នេះបើតាមការអោយដឹងពីទំព័រសារព័ត៌មានប្លែកបរទេស Happening ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ។

width=456

គួរបញ្ជាក់ផងដែរថា ការរៀបអាពាហ៍ពិពាហ៍ គឺជាការចាំបាច់មួយដែលគួរធ្វើនៅក្នុងសង្គមចិនខណៈពេលដែលក្រុមគ្រួសារមួយចំនួន បានធ្វើបែបនេះជូនចំពោះកូនប្រុសរបស់ខ្លួន បន្ទាប់ពីពួកគេបានលាចាកលោកទាំងវ័យក្មេង។ លើសពីនេះទៅទៀត ប្រភពដដែលបានបន្ថែមថា វាពិតជាមានការយល់ស្របទាំងពីរភាគ ពោលគឺ ឪពុកម្តាយខ្មោចកូនក្រមុំ និងកូនកំលោះ ដែលសំរេចក្នុងការធ្វើបែបនេះព្រមគ្នា។ តែក៏មានករណីលួចសាកសព នារីវ័យក្មេងយកមកសំអាតនឹងធ្វើការរៀបការខ្មោច ទៅតាមបុណ្យប្រពៃណីចិនបុរាណមួយនេះកាលពីពេលកន្លងទៅផងដែរ ខណៈពេលដែលក្រុមលួចសាកសពទាំងនោះ មកទល់នឹងពេលនេះ គឺត្រូវបានចាប់ឃាត់ខ្លួន និងញ៉ាត់ចូលគុកហើយ។

គួរបញ្ជាក់ផងដែរថា  ជនជាប់ចោទទាំង  ៤ នាក់នោះ មានអាយុចន្លោះពី ២៨ ទៅ ៣២ ឆ្នាំ ។ ហើយពួកគេទទួលបានប្រាក់ប្រមាណជាង  240,000 យ័ន ( £26,000 ) ពីការលក់សាកសពខ្មោច ១០ នាក់៕

ដោយ​​ ៖​ រិទ្ធីប្រភព ៖ Happening