ព័ត៌មានអន្តរជាតិ ៖ បុរសម្នាក់ត្រូវបានរកអោយឃើញថា បានលួចសាកសពឪពុកវ័យ ៩៣ឆ្នាំរបស់ខ្លួនពីឈាបនដ្ឋាន ខណៈពេលដែលគាត់ព្យាយាមចង់ធ្វើអោយឪពុករបស់ខ្លួនរស់រានមានជីវិតឡើងវិញ តាមរយៈការបន់ស្រន់របស់ខ្លួន នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មានពីគេហទំព័របរទេស Happening ។
គួរបញ្ជាក់ផងដែរថា កូនប្រុសរូបនោះ មានវ័យ ៤៨ ឆ្នាំ្ហហើយ ស្របពេលដែលឪពុកវ័យ ៩៣ឆ្នាំរបស់ខ្លួនដែលមានឈ្មោះថា Clarence Bright ទើបតែបានស្លាប់បាត់បង់ជីវិតកាលពីពេលកន្លងទៅនេះ។

លើសពីនេះទៅទៀត ប្រភពដដែលបានបន្ថែមថា ករណីមួយនេះបានកើតឡើងនៅឯរដ្ឋ Mi-chigan សហរដ្ឋអាមេរិក បន្ទាប់ពីក្រុមមន្រ្តីប៉ូលីសបានរកឃើញសាកសពលោក Clarenceនៅក្នុងទូរបង្កក នៅឯជាន់ក្រោមដីនៃផ្ទះកូនប្រុសរបស់គាត់ បន្ទាប់ពីសាកសពនោះត្រូវបានបាត់ពីឈាបនដ្ឋាន កាលពីពេលកន្លងទៅ។

បើតាមការអោយដានស៊ើបអង្កេតបានអោយដឹងថា តាមពិតទៅសាកសពលោក Clarence បម្រុងនឹងបញ្ជុះកាលពីពេលកន្លងទៅមកម្ល៉េះតែដោយសារតែដីសើមខ្លាំងពេកទើបយកសាកសពទៅតំកល់ទុកនៅឯឈាបនដ្ឋានសិនលុះក្រោយមកក៏កើតមានឡើងនូវរឿងនេះតែម្តង៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ Happening