អាមេរិក៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយ កាលពីពេលថ្មីៗនេះថា រថយន្ដតូចមួយ ត្រូវបានគេចាត់ទុកថាជារថយន្ដ ចម្លែក ឬខ្លាំងជាងគេក្នុងលោកខណៈដែលរថយន្ដនេះ អាចរត់ក្នុងចម្ងាយផ្លូវបាន ២៦៩​គីឡូម៉ែត្រ ត្រឹម ១៣នាទី ៦៣ វិនាទី។

width=455

រថយន្ដនេះ​ មានឈ្មោះថា Hennessey ពោលគឺត្រូវបានដាក់ឈ្មោះតាមម្ចាស់ របស់វាផ្ទាល់តែម្ដង។លោក Hennessey Venom GT គឺជាអ្នកផលិតរថយន្ដនេះ​ បានអោយដឹងថា​ រថយន្ដមួយនេះ ត្រូវបានផលិតនៅទីក្រុង Houston សហរដ្ឋអាមរិក។ លោកបានបន្ដថា រថយន្ដនេះ ត្រូវបានដំណើរការដោយកម្លាំង 7-litre, V8 engin និង whopping 1,244bhp។width=455

 

ទោះបីជាយ៉ាងណាក៏ដោយ ក៏រថយន្ដមួយនេះ ត្រូវបានសៀវភៅ Guinness World Record កត់ត្រាទុកជាប្រវត្ដិសាស្រ្ដ នូវរថយន្ដ (Suppercar) ដែលរត់លឿនជាងគេផងដែរ។

width=455

នេះជាវីដេអូក្លីប នូវការសាកកម្លាំងរថយន្ដ ដែលបើកបរដោយ លោក John Kiewicz។ សូមចុចដើម្បី៕

ដោយ៖ នារីប្រភព៖ dailymail