នៅសហរដ្ឋអាមេរិកគ្រប់គ្នាគេបានរៀបចំកាដូរសម្រាប់មិត្តភ័ក្រ និងក្រុមគ្រួសារនាថ្ងៃបុណ្យណូអែលប៉ុន្តែនៅប្រទេសជប៉ុនឯណោះវិញគឺមិនដូចគ្នានោះទេ ព្រោះនៅអាមេរិកហាងលក់វត្ថុអនុស្សាវរីយគឺកំពុងតែកាក់កប តែនៅជប៉ុនហាងលក់ស្រោមអនាម័យនោះទេ ដែលកាក់កបនោះ។/JEX Condoms ក្រុមហ៊ុនផលិតស្រោមអនាម័យធំមួយនៅប្រទេសជប៉ុនបានប្រាប់អោយដឹងថាការលក់របស់គេបានឡើងដល់ទៅ ៨% ក្នុងអំឡុងខែមុន និងមានឡើងទៀតនារដូវកាលបុណ្យណូអែលឆ្នាំនេះ ព្រោះជាទម្លាប់រដូវបុណ្យណូអែលនេះ ចំរដូវរងារផង ហើយមានកម្មវិធីផងនោះ គឺស្រោមអនាម័យលក់ដាច់ខ្លាំងណាស់។/ហេតុអ្វីបានជាបែបនេះ? ការពិតទៅបុណ្យណូអែល មិនមែនជាប្រពៃណីរបស់ជនជាតិជប៉ុននោះទេណាមួយនៅជប៉ុនមានអ្នកកាន់សាសនាគ្រិស្តប្រមាណមិនដល់ ១% ផង តែហេតុអ្វីបានជាមនុស្សជាច្រើននាំគ្នារួមភេទនៅថ្ងៃនោះ?/ការពិតទៅថ្ងៃទី ២៥ ធ្នូនោះបានក្លាយជាថ្ងៃពិសេស ដែលគេហៅថាថ្ងៃបូជាព្រហ្មចារី មិនមែនថ្ងៃទី ១៤ កុម្ភៈ នោះទេ គេទុកថ្ងៃទី ១៤ កុម្ភៈជាថ្ងៃនៃក្ដីស្រលាញ់ ហើយទុកថ្ងៃ ២៥ ធ្នូជាថ្ងៃបូជាព្រហ្មចារីដែលវាចំរដូវរងារផងដែរ។ នេះគឺជាទម្លាប់មកតាំងពីឆ្នាំ ១៩៨០ មកម្ល៉េះ៕

ដោយ៖ ផានិតប្រភពពី៖ Rocket