ព័ត៌មានអន្តរជាតិ ៖  ទីភ្នាក់ងារសារព័ត៌មាន  reuters បានចេញផ្សាយអោយដឹងថា កាលពីប៉ុន្មានម៉ោងមុននេះ នៅឯ Chinatown សង្កាត់ Manhattan ទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិកផ្នែកខ្លះនៃសំណង់គារកំពស់ ៥ ជាន់បានផ្ទុះ និងដួលរលំ ដែលបានបណ្តាលអោយមនុស្ស យ៉ាងហោចណាស់​ ១០ នាក់ទទួលរងរបួសធ្ងន់ និងស្រាល។

width=439

យ៉ាងណាមិញ ​​  បើយោងតាមសម្តីលោក​ Robert Boyce  ដែលជាអ្នកជំនួយការផ្ទាល់ស្នងការ មកពីនាយកដ្ឋានពន្លត់អគ្គីភ័យ (Fire Department Assistant) បានគូសបញ្ជាក់អោយដឹងថា    មូលហេតុដែលបានបណ្តាល អោយមានការផ្ទុះនៅក្នុងសំណង់អាគារមួយនេះ ពុំទាន់បានដឹងច្បាស់នៅឡើយទេ      ហើយគាត់ពុំអាចហ៊ានសន្មត់ថា  វាទំនងមកពីការផ្ទុះហ្គាសឬក៏យ៉ាងណានោះទេ  ស្របពេលដែលការតាមដានស៊ើបអង្កេត នៅតែបន្តមាននៅឡើយ។

width=434

លើសពីនេះទៅទៀត  បើយោងតាមសម្តីលោក  Robert បន្ថែមអោយដឹងផងដែរថា ក្នុងចំណោមជនរងគ្រោះទាំង ១០ រូប មាន ៤ នាក់ទទួលរងរបួសធ្ងន់ខណៈពេលដែលមានការអន្តរាគមន៍បញ្ជូនពួកគេទៅកាន់មជ្ឈមណ្ឌល  Weill Cornell Medical Center ស្របពេលដែលអ្នកទទួលរងរបួសស្រាល   ទាំង ៦   នាក់ផ្សេងទៀត  រួមមានបុគ្គលិកពន្លត់អគី្គភ័យ២ រូបនោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Bellevue ដើម្បីធ្វើការសម្រាកព្យាបាល៕

width=430

ដោយ ៖ រិទ្ធីប្រភព ៖ reuters