ម៉ូដស្បែកជើងកែង ៤ ប្រភេទដែលនារីៗនិយមប្រើប្រាស់នាឆ្នាំ ២០១២។ បើយើងនិយាយពីស្បែកជើងនោះ មិត្តនារីៗមុខជាញញឹមខ្ជឹបមិនខានទេ ព្រោះការដើរទិញសម្លៀកបំពាក់ជាពិសេសគឺស្បែកជើងគឺជាចំណូលចិត្តទី ១ របស់នារី។នារីដែលមានជើងស្រឡូនស្អាតគឺសាកសមជាមួយនឹងស្បែកជើងកែងចោទ ក្នុងនោះឆ្នាំ ២០១២នេះបើតាមប្រភពពីហាងលក់សម្លៀកបំពាក់ Online ធំមួយបានឱ្យដឹងពីម៉ូដស្បែកជើងកែង ៤ប្រភេទដែលមិត្តនារីៗបញ្ជាទិញច្រើនបំផុត។

១. ស្បែកជើងកែងចោទ ពណ៌ចម្រុះ/វាគឺជាអ្វីដែលគួរអោយទាក់ទាញព្រោះការរចនាពណ៌កាន់តែច្រើនគឺបង្ហាញពីភាពទាន់សម័យរបស់អ្នកប្រើប្រាស់ ហើយវាគឺសាកសមជាមួយនិងសម្លៀកបំពាក់ពណ៌ឆើតផងដែរ។

២. ស្បែកជើងកែងចោទ ពណ៌ខ្មៅ/វាគឺជារបស់មួយដែលមិនអាចចោលបាន វាគឺជារាជនីនៃត្រកូលស្បែកជើងកែងព្រោះ ពណ៌ខ្មៅជាមួយនឹងស្បែកស្ដើងនេះនៅតែទទួលបានប្រជាប្រិយភាពជាខ្លាំងជាពិសេសគឺសាកសមនៅពេលដែលចេញទៅពិធីធំដុំ។

៣. ស្បែកជើងកែងចោទ ពណ៌ទឹកមាស និងទឹកប្រាក់/វាគឺជាពណ៌មួយសម្រាប់ប្រើបន្ទាប់បន្សំ ហើយសាកសមនិងសម្លៀកបំពាក់រ៉ូបពណ៌មាស ឬពណ៌ប្រាក់ដែលគេនិយមប្រើនាពិធីជួបជុំផ្សេង។

៤. ស្បែកជើងប៉ាត់តា កែងចោទ/នេះត្រូវបានគេចាត់ទុកជាស្បែកជើងដែលមានគេបញ្ជាទិញច្រើនជាគេក្នុងឆ្នាំ ២០១២ ជាមួយនិងម៉ូដគួរអោយស្រលាញ់ គឺសាកសមជាមួយនឹងខោខាប៉ូយរឹប ដែលនារីៗនិយមចូលចិត្តនាពេលសព្វថ្ងៃ៕

/

ដោយ៖ ម៉ូកាប្រភពពី៖ K14