សត្វ Penguin ដ៏ក្លាហានមួយក្បាលត្រូវបានចាប់ខ្លួនសាជាថ្មីកាលពីសបា្តហ៏មុន បន្ទាប់វាបានរត់លួចហើយបានវង្វេងបាត់នៅក្នុងឈូងសមុទ្រប្រទេសជប៉ុនដែលពោរពេញទៅដោយទឹកកខ្វក់ នេះបើយោងតាមរបាការណ៏ផ្លូវការកាលពីថ្ងៃច័ន្ទ។/សត្វ Penguin មួយក្បាលនេះដែលបានលួចរត់ចេញពីសួនសត្វមួយនៅក្នុងទីក្រុង Tokyo បានចាប់ត្រលប់មកវិញ និងដាក់ឃុំក្រោយពីវាបានលួចរត់និងមានសេរីភាពរហូតដល់៨២ថ្ងៃ ដែលបញ្ហានេះបានក្លាយទៅជាចំណងជើងសារពត៌មានទូទាំងពិភពលោក។ កាលពីថ្ងៃសុក្រ គឺជាថ្ងៃចុងក្រោយនៃដំណើរផ្សងព្រេងរបស់វាត្រូវបានបញ្ជប់ ហើយវាត្រូវបានគេធ្វើរោគវិនិច្ឆ័យនិងរកឃើញថាមានជំងឺភ្នែកក្រហម ដូច្នេះពួកយើងត្រូវដាក់វានៅក្នុងបន្ទប់ដាច់ដោយឡែកពីសត្វ Penguin ដទៃទៀត នេះបើយោងតាមសម្តីអ្នកមើលថាសត្វទឹក Takashi Sugino ។ ដំបូងភ្នែករបស់វាហាក់បីដូចជាហើមបន្តិចតែប៉ុណ្ណោះ ប៉ុន្តែមកដល់ពេលនេះវាបានជាសះស្បើយ ស្របពេលដែលពួកយើងបន្តដាក់ថ្មាំភ្នែកអោយវាជារៀងរាល់ថ្ងៃ លោក Sugino បាននិយាយ។ ខ្ញុំមិនបានដឹងអោយច្បាល់ពីមូលហេតុអ្វីបានជាវាមានជំងឺភ្នែកក្រហមនេះទេ ប៉ុន្តែបើអាងសំរាប់សត្វPenguin នៅទីនេះវិញគឺតំរូវសំរាប់ពួកវា និងបានសំលាប់មេរោគរួចជាស្រេច គាត់បានបន្ថែម។រដ្ឋាភិបាលបានប្រាប់ដល់ភា្នក់ងាររបស់ AFP ផងដែរថា គុណភាពទឹកនៅឈូងសមុទ្រនៃទីក្រុងTokyo បានធ្វើអោយប្រសើរឡើងនាប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែវាអាចបំពុលដោយសារធាតុសរីរាង្គ ដែលពេលខ្លះវាអាចប៉ះពាល់ដល់បរិស្ថានប្រទេសជប៉ុនទាំងមូលទៀតផង៕

ដោយ ៖ ចាន់ណាប្រភព​៖ AFP