ការរញ្ជូយផែនដីដែលបង្កើតបានជារលកស៊ូណាមិគឺជាគ្រោះមហន្តរាយដ៏សាហាវបំផុត
វាមិនត្រឹមតែបានសំលាប់ជីវិតមនុស្សអស់ជាច្រើនប៉ុណ្ណោះទេ តែវាក៏ជាគ្រោះមហន្តរាយ
មួយដែលបង្កអោយសេដ្ឋកិច្ចរបស់ប្រទេសនោះមានការធ្លាក់ចុះផងដែរ តួយ៉ាងដូចជា
ប្រទេសជប៉ុន បច្ចុប្បន្នកំពុងស្ថិតក្នុងសភាពប្រឈមនឹងការធ្លាក់ចុះយ៉ាងខ្លាំងដែលបណ្តាល
មកពីការរញ្ជូយដីនិងរលកស៊ូណាមិ នាថ្ងៃទី 11 មីនាកន្លងមកថ្មីៗនេះ ។





ឆ្លងតាមការធ្វើស្ថិតិមួយស្តីអំពីការរញ្ជួយដីបានបង្ហាញថាចាប់ពីឆ្នាំ 1900 មកដល់បច្ចុប្បន្ន
មានការរញ្ជួយដីធំបំផុតចំនួន 5 លើកដែលចាត់ទុកថាជាគ្រោះមហន្តរាយសាហាវបំផុត
ដែលមិនធ្លាប់ជួបប្រទះ ៖
1:នាថ្ងៃទី 11ខែមីនា ឆ្នាំ 2011 :ការរញ្ជូយដីកំរិត 8,9 រិទ័របានបង្កអោយមានរលកយក្ស
ស៊ូណាមិ​ នៅក្នុងប្រទេសជប៉ុន បានសំលាប់ជីវិតមនុស្ស ប្រមាណជា 1000 នាក់ និងបាន
បំផ្លាញទ្រព្យសម្បត្តិនិងហេដ្ឋារចនាសម្ព័ន្ធអស់ជាច្រើន ។

2:ខែធ្នូ ឆ្នាំ 2004 :មានរលកយក្សស៊ូណាមិ​ បានកើតឡើងនៅមហាសមុទ្រឥណ្ឌាដែលបង្ក
មកពីការរញ្ជួយដីកំរិត 9 រិចទ័រ បានសំលាប់មនុស្សអស់ 230000 នាក់ក្នុងចំនោម 10 ប្រទេស ។

3:ខែមីនា ឆ្នាំ 1964 :មានការរញ្ជួយដីកំរិត 9,2 រិចទ័រ កើតឡើងនៅ Prince William Sound,
រដ្ឋ Alaska សហរដ្ឋអាមេរិច បង្កើតជារលកស៊ូណាមិ បានសំលាប់មនុស្សអស់ 131 នាក់ ។

4: ខែឧសភា ឆ្នាំ 1960 :មានការរញ្ជួយដីកំរិត 9,5 រិចទ័រ កើតឡើងនៅក្នុងប្រទេស Chile
បានសំលាប់មនុស្សអស់ 1716 នាក់ ។

5:ខែ វិច្ឆិការ ឆ្នាំ 1952 :មានការរញ្ជួយដីកំរិត 9 រិចទ័រ កើតឡើងនៅ Kamchatka បានបង្ក
អោយមានរលកស៊ូណាមិ កំពស់ 30 foot ប្រហែលជា 9,1 ម៉ែត្រ នៅឯ រដ្ឋ ហាវ៉ៃ នៃ
សហរដ្ឋអាមេរិច ដែលមានសំលាប់មនុស្សអស់ជាច្រើនផងដែរ ៕