រដ្ឋា​ភិបាល​ជប៉ុន បាន​សំណូមពរ​ចំពោះ​ពលរដ្ឋរបស់ខ្លួន​ដែល​រស់​នៅ​ក្នុង​រង្វង់​វិជ្ជមាត្រ
30គីឡូ​ម៉ែត្រ ពីរោងចក្រ​អគ្គីសនី​នុយក្លេអ៊ែរ Fukushima ទី១ មិន​អោយចេញពីផ្ទះ​ ដើម្បី
​បញ្ជៀស​ការ​ឆ្លង​ជតិវិទ្យុសកម្ម​។


ខុទ្ទកាល័យ​រដ្ឋាភិបាល​ជប៉ុន បានប្រាប់អោយដឹងថា ឡប្រតិកម្ម​លេខ4 របស់​រោងចក្រ​
Fukushima ទី1 ត្រូវបាន​ផ្ទុះ​បន្ទាប់ពីមានការផ្ទុះឡលេខ1 និង លេខ3។ សេចក្តីប្រកាស
តាមទូរទស្សន៍របស់ នាយក​រដ្ឋ​មន្ត្រី​ Naoto Kan អោយដឹងថាជាតិ វិទ្យុសកម្ម​ បាន​រាលដាល
ចេញពី​ឡ​ប្រតិកម្ម​លេខ4 របស់​រោងចក្រ Fukoshima ទី1 មានកំរិតខ្ពស់​បំផុត ។ លោក
បានបន្តថានឹង​មានការ​ធ្លាយ​ចេញ​វិទ្យុសកម្ម​ជាច្រើនទៀត ហើយ​លោក​កំពុង​តែប្រឹងប្រែង​
អោយអស់​ពីសមត្ថភាព​ ដើម្បី​ទប់ស្កាត់​ការ​ផ្ទុះ​ និង​ជ្រាប​ចេញ​វិទ្យុសកម្មនេះ។ ជាមួយ​គ្នានេះ
ដែរ ជប៉ុន​ក៏បាន​បង្កើត​តំបន់​ហាមឃាត់​ការ​ហោះ​ហើរ​ ក្នុង​វិជ្ជមាត្រ​ 3០​គីឡូ​ម៉ែត្រ ជុំវិញ​​រោង
ចក្រ​អគ្គសនី នុយក្លេអ៊ែរ Fukoshima​ ទី1។ តែ​​មិន​ហាម​ឃាត់ជើង​​​​​​​ហោះ​ហើរ បំរើ​អោយ​ការ​
សង្គ្រោះមនុស្ស​ឡើយ។

ជប៉ុន​ក៏បាន​ស្នើ​សុំ​ជាផ្លូវការ​ដល់​ស្ថាប័ន​ថាមពល​បរមាណូអន្តរជាតិដែលហៅកាត់ថា (IAEA)
ចាត់​អ្នក​ជំនាញ​ការ​ មក​ជួយ​ស្តារព្រឹត្តិការណ៍​នុយក្លេអ៊ែរដែលបានបង្កឡើងដោយការ
រញ្ជួយដី និង រលកយក្សស៊ូណាមិ កាលពីថ្ងៃទី11 មីនា កន្លងទៅថ្មីៗនេះផងដែរ៕